សៀវភៅ Harry Potter ត្រូវគេហាមប្រាមនៅអាមេរិចឬ?

បញ្ជី​ខ្មៅ​មួយត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិច : ក្នុង​រវាង​ដប់​ឆ្នាំ​ចុងក្រោយនេះ​ សៀវភៅ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​របស់ J.K. Rowling បាន​ឋិត​ក្នុង​លំដាប់​មុខ​គេ​ក្នុង​ចំណោម​សៀវភៅ​ដែល​ពួក​អាមេរីកាំង​ចង់​ឱ្យ​ហាម​ប្រាម។ តើ​សៀវភៅ​រឿង Harry Potter  មិនសម​ជា​សៀវភៅ​សម្រាប់​ក្មេង​អាន​ឬ?

​ J.K. Rowling ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នៅ​លើ​ទឹក​ដី​ត្រើយ​ម្ខាងនៃប៉ាស៊ីភិច​ថា លើកទឹក​ចិត្ត​អំពើ​ធ្មប់ និង​ បិសាច តាម​រយៈ​សៀវភៅ​រឿង Harry Potter ។ យោង​តាម​ចំណាត់​ថ្នាក់​របស់ សមាគម​បណ្ណាល័យ​អាមេរីកាំង ដែល​ដឹក​នាំ​ដោយ Leslie Burger រឿង Harry Potter បាន​ជាប់​លេខ​លើ​គេ​ក្នុង​ចំណោម​សៀវភៅ​ដែល​ត្រូវ​ហាម​ប្រាម : រវាង​ឆ្នាំ​២០០០ និង ២០០៥ មាន​ការ​ប៉ុនប៉ង​៣០០០ករណី​ក្នុងការ​លុប​បំបាត់​សៀវភៅ​នេះ​ចេញ​ពី​សាលា​និង​បណ្ណាល័យ។

រឿង Harry Potter ត្រូវបាន​គេ​បន្ទោស​ត្រង់​ចំណុច​បី​ធំៗ (1) តួអង្គ​ប្រើ​អំពើ​ធ្មប់​ផ្ទុយ​ពី​ការ​អប់រំ​ក្នុង​គម្ពីរ​ប៊ីប (2) តួឯក​មិន​ផ្ដល់​គម្រូ​ល្អ​ដល់​អ្នក​អាន ដោយ​ជាទូទៅ​គេ​ឃើញ​ Harry Potter ប្រព្រឹត្តល្មើស​នឹង​វិន័យ​សាលា តែ​ទី​បំផុត​ត្រូវបាន​ទទួល​នូវ​ការ​សរសើរ​វិញ (3) ការ​ភ័យ​រន្ធត់ : អ្នក​ខ្លះ​គិត​ថា​រឿងនេះ​មាន​ចំណុច​ខ្លះ​ដែល​មាន​លក្ខណៈ​ភ័យ​រន្ធត់​មិន​សម​នឹង​ក្មេង​អាន។ រឿង​នេះ​ចាប់​ផ្ដើម​ដោយ​ក្មេង​កំព្រា Harry Potter  មាន​ឪពុក​ម្ដាយ​របស់​វា​ត្រូវបាន​ភាវៈ​អាក្រក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ មនុស្ស​ល្អ​ត្រូវ​មនុស្ស​អាក្រក់​សម្លាប់។ នេះ​ជា​ចំណុច​មួយ​ដ៏​គួរ​ឱ្យ​រន្ធត់​ដែល​ក្មេង​មិន​គួរ​អាន៕

———————————
Source:

  • Harry Potter, interdit aux États-Unis ?, Zigonet

Related Posts

Speak Your Mind

*