បុរសជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ James Harrison អាយុ៧៤ឆ្នាំ មានប្រភេទឈាមដ៏កម្រ បានផ្ដល់ឈាមអស់រយៈពេល៥៦ឆ្នាំ ដែលបានសង្គ្រោះជីវិតទារកបាន២លាននាក់។
បុរសម្នាក់នេះមានអង់ទីករ (anticorp) ក្នុងឈាមរបស់គាត់ ដែលអាចជួយសង្គ្រោះទារកពីជំងឺរេស៊ុស(Rhesus) ដែលជាជំងឺគ្រាប់ឈាមមួយប្រភេទ។ លោក Harrison បានជួយដល់ម្ដាយច្រើននាក់រាប់មិនអស់ក្នុងការផ្ដល់កំណើតទារកប្រកបដោយផាសុកភាព ដោយរួមទាំងកូនស្រីរបស់គាត់ម្នាក់ផង។ បុរសម្នាក់នេះបានផ្ដល់ឈាមរៀងរាល់សប្ដាហ៍ចាប់តាំងពីគាត់មានអាយុ១៨ឆ្នាំមក។ ឈាមរបស់គាត់ បានជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការបង្កើតវ៉ាក់សាំងមួយប្រភេទដែលមានឈ្មោះថា Anti-D ។
Ref: ‘Man with the golden arm’ saves 2million babies in half a century of donating rare type of blood, dailymail.co.uk

Recent Comments Gravatars