គ្រោះថ្នាក់​ចរាចរណ៍ បន្ទោស​ថា​មក​ពី​គេ​ធ្វើ​អំពើ

សារព័ត៌មាន​ Ajel daily បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ ២ កញ្ញា​ នេះ​ថា នៅ​រាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត បុរស​ម្នាក់ និង ក្រុម​គ្រួសារ​បាន​រង​របួសមធ្យម​​ ដោយ​សារ​រថយន្ត​របស់​ពួក​គេ​បាន​ក្រឡាប់ ហើយ​ប៉ូលីស​បាន​សន្និដ្ឋាន​ថា មក​ពី​មាន​គេ​ដាក់​អំពើ ។

ប៉ូលីស​បាន​ត្រួត​ពិនិត្យ​រថយន្ត​ដែល​មាន​គ្រោះថ្នាក់​នោះ ហើយ​បាន​រក​ឃើញ​កូន​កន្សែង​ដៃ​មួយ ដែល​មាន​ខ្ចប់ ក្រចក និង សក់​មនុស្ស​ ដែល​ចង​ចូល​គ្នា ហើយ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​កៅអី​។ គ្រោះថ្នាក់​បាន​កើត​ឡើង នៅភាគ​ពាយព្យ​នៃ​ក្រុង Hail ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត។ ប៉ូលីស​បាន​សង្ស័យ​លើ​​ស្រី​បម្រើដែល​បាន​រួម​ដំណើរ​ជា​មួយ​ដែរ ថា​ជា​អ្នក​ដាក់​អំពើ​នោះ​ ។

ប្រភព៖

  • Magic blamed for road mishap, emirates247.com

Related Posts