ប្រាវ៉ូ ប្រព័ន្ធ​យុត្តិធម៌​ ន័រវែស !!!

Anders Behring Breivik សម្លាប់​មនុស្ស​អស់ ៧៧ នាក់ គេ​កាត់​ទោស​ឲ្យ​ជាប់​គុក ២១ ឆ្នាំ ត្រូវ​ជា សម្លាប់​មនុស្ស​ម្នាក់ មាន​ទោស​ ៣ ខែ ជាង​។

អស្ចារ្យ​ទៅ​ទៀត​នោះ    កន្លែង​ឃាំង ឃាតករ​រូប​នេះ​នៅ​ក្នុង​គុកនោះ    មាន​៣ បន្ទប់     មួយ​បន្ទប់​មាន​ផ្ទៃ ៨ ម៉ែត្រ​ការេ ដែល​បន្ទប់​មួយ​សម្រាប់​ដេក     បន្ទប់​មួយ​សម្រាប់​លេង​កីឡា     និង    បន្ទប់​មួយ​ទៀត​មាន​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការ     តែ​នៅ​អន់​ត្រង់​អត់​ទាន់​មាន​ភ្ជាប់​ Internet !!!! ។

ប្រទេស​ ន័រវែស ទាំង​មូល​គេ​អបអរ ថា​     គុក​គេ​ទំនើប    ផ្នត់​គំនិត​គេ​ទំនើប   ដែល​ខ្ញុំ​គិត​ថា    ទំនើប​ជា​ងបន្ទប់ ដែល​រដ្ឋាភិបាល​អឺរ៉ុប​ធ្វើ​ទុក​ឲ្យ ​កូនសិស្ស​ស្នាក់​នៅ​ទៅ​ទៀត !!​        បន្ទប់​កូនសិស្ស​ស្តង់ដា មាន​តែ​មួយ​បន្ទប់ ទំហំ​បួន​ដប់​ម៉ែត្រ​ការេ ស៊ី​ក៏​ក្នុង​ហ្នឹង ជុះ​ក៏​ក្នុង​ហ្នឹង ប្រាវ៉ូ !!!​

Be Sociable, Share!

Related Posts

Comments

  1. Dara says:

    បើឯងមិនពេញចិត្តរឿងនេះ ឯងអាចមានជម្រើសរវាងបន្តរៀននៅបារាំង ឬទៅជាប់គុកនៅណ័រវែស?​ ប្រហែលជាពិបាកបន្តិចហើយមើលទៅ