លួច​ទូរស័ព្ទ​គេ​ហើយ នៅ​ហ៊ាន​មក​សុំ​គេ​ធ្វើ Friend ក្នុង Facebook ទៀត !!!


GREELEY, ខូឡូរ៉ាដូ — បុរស​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លួច​ទូរស័ព្ទ​ដៃ​របស់​គេ ដែល​បន្ទាប់​ពី​ហេតុការណ៍​ចោរកម្ម​នោះ​បាន​កើត​ឡើង បុរស​នោះ​បាន​សុំ​ជន​រងគ្រោះ​ធ្វើ​ជា Friend នៅ​ក្នុង Facebook ។

ប៉ូលីស​បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ​ថា ស្ត្រី​រងគ្រោះ​បាន​ភ្ញាក់ពី​ដំណេក​នៅ​ពេល​ព្រឹក ឃើញ​ចោរ​ចូល​ផ្ទះ​។ នាង​ក៏​ស្រែក ចោរ​ក៏​ឆក់​យក​ទូរស័ព្ទ​ដៃ​ ហើយ​រត់​ភៀស​ខ្លួន​បាត់​ទៅ​។​ នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា បន្តិច​ក្រោយ​មក​ នាង​ទទួល​បាន​ការ​ស្នើសុំ​ធ្វើ​ជា​មិត្ត​ក្នុង Facebook ពី​បុរស​ម្នាក់ ដែល​នៅ​ពេល​នោះ​នាង​បាន​ស្គាល់​ថា​ជា​ចោរ​ដែល​ចូល​ក្នុង​ផ្ទះ​ នោះ។

ប៉ូលីស​បាន​និយាយ​ថា ពួក​គេ​បាន​កំណត់​ទី​តាំង​មុខសញ្ញា​ បាន​ តាម​រយៈ​សារ​ខ្លីៗ SMS ដែល​ផ្ញើទៅ​កាន់​មិត្តភក្តិ​ជន​រងគ្រោះ ​ចេញ​ពីទូរស័ព្ទ​ដែល​បាត់​នោះ​។​ បុរស​អាយុ ២២​ឆ្នាំ ឈ្មោះ Juan Gonzales Jr. ត្រូវ​បាន​ប៉ូលីស​ឃាត់​ខ្លួន​ពី​បទ​ចោរកម្ម​ ដ៏​ចម្លែក​នេះ។

ប្រភព​ព័ត៌មាន៖

  • Juan Gonzales Jr., Phone Thief Suspect, Sends Victim A Facebook Friend Request, huffingtonpost.com

Related Posts