ជន​បរទេស​អាច​កាន់កាប់​ផ្ទះ​៧០%

អនុក្រឹត្យ​ដែល​អនុម័ត​ដោយ​ទី​​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ ចែង​ថា​ ជនបរទេស​នៅ​កម្ពុជា​ អាច​មាន​សិទ្ធិ​កាន់កាប់​ផ្ទះ​ប្រហែល​​ ៧០ភាគរយ។

តួលេខ​នេះ​ មាន​ចំនួន​​ទាប​ជាង​​តួ​លេខ​​ដែល​បាន​​កំណត់​នៅ​ក្នុង​​សេចក្ដី​ព្រាង​ ច្បាប់​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​​ កាល​ពី​​ខែ​មុន​ ដែល​បាន​កំណត់​ថា​ ជនបរទេស​អាច​មាន​សិទ្ធិ​កាន់កាប់​​ផ្ទះ​ចំនួន​ ៨០ភាគរយ។ ទោះ​បី​ជា​យ៉ាង​​ណា​ក៏​ដោយ​​ តួ​លេខ​នេះ​​នៅ​តែ​​មាន​ចំនួន​ខ្ពស់​ជាង​​សេចក្ដី​ព្រាង​​ច្បាប់​លើក​ដំបូង​ ​ស្ដី​ពី​កម្មសិទ្ធិ​របស់​ជនបរទេស​កាល​ពី​ចុង​ឆ្នាំ​​២០០៩​ដែល​មាន​តែ​​ ៤៩ភាគរយ។

លោកស្រី​ នន់ ភានី​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា​ «ការ​សម្រេច​ចិត្ត​ដូច្នេះ​​គឺ​ដើម្បី​ឲ្យ​ជនជាតិ​កម្ពុជា​​ អាច​មាន​ចំណែក​កាន់កាប់​អចលនវត្ថុ​បាន​​កាន់​តែ​ច្រើន​ដោយ​មិន​ឲ្យ​ជនបរទេស​ កាន់កាប់​ច្រើន​ពេក​នោះ​ទេ»។

ទោះ​បី​តួ​លេខ​កាន់កាប់​អចលនវត្ថុ​របស់​ជនបរទេស​​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ ប៉ុន្តែ​​អនុក្រឹត្យ​នេះ​ជា​ចំណុច​​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​វិនិយោគិន​ បរទេស​ ជួយ​ជំរុញ​ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​ ឲ្យ​មាន​ការ​អភិវឌ្ឍន៍។

អានលំអិត៖ http://women.open.org.kh/km/foreign-right-of-possession-house

Related Posts

Speak Your Mind

*