លោក Sheridan Simove ជនជាតិអង់គ្លេស បានបោះពុម្ពផ្សាយសៀវភៅមួយក្បាល ដែលមាន ២០០ ទំព័រ ក្រោមចំណងជើងថា “What Every Man Thinks About Apart From Sex” “អ្វីដែលបុរសគ្រប់រូបគិតដល់ ក្រៅពីសិច” ។ អ្វីដែលចម្លែកនោះ គឺសៀវភៅមួយក្បាលនេះ មានតែគម្រប គ្មានសរសេរអ្វីពីក្នុងសោះ។
តែប៉ុន្មានសប្ដាហ៍សោះ សៀវភៅនេះក្លាយជាសៀវភៅលក់ដាច់បំផុត (best-seller) ដែលចំណាត់ថ្នាក់ក្នុង Amazon បានឡើងពីលេខ 134 256 មកនៅត្រឹមលេខ 744 ។ សូម្បីតែអ្នកនិពន្ធសៀវភៅនេះ លោក Sheridan Simove ក៏គាត់នៅតែមិនយល់ ៖ “នៅពេលដែលសៀវភៅនេះ បានបោះពុម្ពរួច ខ្ញុំមិនដែលស្រមៃទាល់តែសោះ សូម្បីតែគិតរវើរវាយឆ្កួតៗយ៉ាងណាក៏ដោយ ថា សៀវភៅនេះនឹងលក់ដាច់ជាង Harry Potter ”
សៀវភៅដែលមាន២០០ទំព័រ និងមានអក្សរតែនៅលើគម្របនេះ និងមានតម្លៃ 4,69 ផោនលុយអង់គ្លេស ត្រូវជា ៣ ម៉ឺនរៀលលុយ ត្រូវបានពួកកូនសិស្សទិញយកទៅធ្វើជាសៀវភៅសរសេរទៅវិញ។
Ref: What Every Man Thinks About Apart From Sex: book of blank pages become surprise bestseller, telegraph.co.uk, 03/03/2011
