យោងតាមប្រភពព័ត៌មាន AKP បានអោយដឹងកាលពីថ្ងៃចន្ទនេះថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទះពិភពលោកសំរាប់ជនពិការ (WOVD: World Organization Volleyball for Disabled) ឆ្នាំ២០០៩ នៅភ្នំពេញនាខែធ្នូ ថ្ងៃ១៥ដល់ថ្ងៃ២០។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ធបាល់ទះជនពិការកម្ពុជា (CNVLD) និងគាំទ្រដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោកអគ្គលេខាCNVLD Christopher Minko បានអោយដឹងថា កាលពីសប្តាហ៍មុនប្រទេសចំនួន៦ រួមមាន អាល្លឺម៉ង់ ស្លូវ៉ាគី ប៉ូឡូញ ម៉ាលេស៊ី ឡាវ និងកម្ពុជា បានសំរេចចិត្តចូលរួមក្នុងការប្រកួតនេះ ប៉ុន្តែកាណាដានិងវៀតណាមមិនទាន់បានឆ្លើយតបនៅឡើយទេ។
កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះម្ដងមកហើយនៅឆ្នាំ២០០៧។
Recent Comments Gravatars