ប៊ុង ហុង​មេដាយ​មាស​រត់​ចម្ងាយ​៤០០ម៉ែត្រ​ក្នុងការ​ប្រកួតកីឡាជន​ពិការ​អាស៊ាន​លើកទី៨

Bong Hong 2 Bong Hong 1

 

កីឡាករ ប៊ុង ហុង ជាកីឡាករតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលបាន​មេដាយមាស​ក្នុងការប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​​លើកទី៨ នៅប្រទេសសឹង្ហបុរី លើវិញ្ញាសារត់ល្បឿន​ចម្ងាយ៤០០ម៉ែត្រ (Athletics Men’s 400M-T45/46) កាល​ពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ២០១៥។

ប្រកួតកីឡាជនពិការអាស៊ានលើកទី៨ មានការអញ្ជើញចូលរួមពីកីឡាករ​ កីឡាការនី​មកពី​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង១០ ដែល​គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ កីឡាករ កីឡាការនី​តំណាង​ព្រះរាជាណាចក្រកម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន០៩ ក្នុងនោះមាន​មេដាយ​មាសចំនួន០១ មេដាយ​ប្រាក់ចំនួន២ និងមេដាយសំរឹទ្ធចំនួន៦។

 Cambodian Athletic 1

Speak Your Mind

*