ប្រទេស​អ៊ីរ៉ង់​ព្រមាន​ធ្វើ​ពហិការ​មិន​ចូល​រួមកីឡាអូឡាំពិច២០១២ នៅ​ក្រុងឡុង​ដោយ​សារ​តែ ឡូកូ

លោក Paul Deighton ប្រធានគណៈកម្មការ​រៀបចំ​កីឡាអូឡាំពិច​និង​ប៉ារ៉ា​ឡាំពិច​របស់​ក្រុង​ឡុង ធ្វើ​ការ​បង្ហាញ​ពី​ឡូកូ​សម្រាប់​កីឡា​អូឡាំពិច​២០១២ នា​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ ២០០៧។


កាល​ពី​ថ្ងៃ​ចន្ទ ២៨ កុម្ភៈ ប្រទេស​អ៊ីរ៉ង់​បាន​ឱ្យ​ដឹង​ថា ក្រុម​អត្តពលករ​​របស់​គេ​ អាច​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​កីឡា​អូឡាំពិច ២០១២ នៅ​ប្រទេស​អង់គ្លេស​ ដោយ​សារ​តែ​ ឡូកូ​របស់​ការ​ប្រកួត​នេះ​ ឌីសាញ​មក​មិន​បាន​ត្រឹម​ត្រូវ។

ក្រោម​ក្រសែភ្នែក​របស់​គណៈកម្មការ​ជាតិ​អូឡាំពិច​អ៊ីរ៉ង់ ឡូកូ ដែល​មានលេខ​ ២០១២ មើល​ទៅ​ដូចជា​ពាក្យ Zion ដែល​មាន​ន័យ​ថា​ទីក្រុង​ Jérusalem ដែល​ជា​រដ្ឋ​ធានី​របស់​ពួក​យូវីស ដែល​រដ្ឋ​យូវីស​នេះ បដិសេធ​មិន​ទទួល​ស្គាល់។

ប្រទេស​អ៊ីរ៉ង់ បាន​ចោទ​នេះ​ជា​ការ​បង្ក​រឿង ដែល​មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍ ហើយ​បាន​ព្រមាន​ថា ប្រទេស​ឥស្លាម​ផ្សេង​ទៀត អាច​នឹង​មិន​មក​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិច​ ដោយ​សារ​តែ​ឡូកូ​នេះ។​

លោក Bahram Afsharzadeh ប្រធានសហព័ន្ធ​កីឡា​អូឡាំពិច​អ៊ីរ៉ង់ បានសរសេរ​ទៅ​កាន់​លោក Jacques Rogge ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​អូឡាំពិច​អន្តរជាតិ ថា “បើ​អ្នក​មិន​គិត​គូរ​ដល់​បញ្ហា​នេះ នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វត្តមាន​របស់​ប្រទេស​ខ្លះ​ នៅ​ក្រុង​ឡុង ដែល​ក្នុង​នោះ​មាន​ប្រទេស​អ៊ីរ៉ង់​ មួយ​ដែរ”។

គណៈកម្មការ​រៀបចំ​កីឡា​អូឡាំពិច​នៅ​ក្រុង​ឡុង បាន​សំដែង​ការ​ងឿង​ឆ្ងល់​ពី​បញ្ហា​ដែល​បាន​លើក​ឡើងនេះ ដោយ​រំលឹក​ថា ឡូកូ​កីឡា​អូឡាំពិច​នេះ ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ ហេតុ​អ្វី​ក៏​ពេល​នេះ ទើប​នឹង​លើក​បញ្ហា​នេះ​ឡើង?

** មិន​ដឹង​ថា គណៈកម្មការអូឡាំពិច​ប្រកាន់​ពូជសាសន៍ ឬ ក៏​ អ៊ីរ៉ង់​ប្រកាន់​ពូជសាសន៍​ទេ នៀក?

Ref:

Le logo des JO de Londres fâche l’Iran, LeMonde.fr

Comments

  1. ចំប៉ី says:

    តើ logo ជាភាសាខ្មែរគួរសរសេរថា ឡូកូ អញ្ចឹង? ខ្ញុំទម្លាប់សរសេរ ឡូហ្គោ មើលដំបូងខ្ញុំស្មានថាជាឈ្មោះមនុស្ស។

    • ខ្ញុំ​សរសេរ​កាត់​ៗ ។ សទ្ទានុក្រម​ដែល​ខ្ញុំ​មាន​ក៏​គេ​សរសេរ​អ៊ីចឹង​ដែរ។ ដូចជា Chicago គេ​ដាក់​ថា ស៊ីកាកូ។

      ពាក្យ​ដែល​យើង​ធ្លាប់​ប្រើ ដូចជា milli gramme យើង​សរសេរ​ថា មីលី ក្រាម មិន​បាច់​ដល់ ហ្គ្រាម ទេ។ Gamète ក្នុង​ជីវៈ យើង​សរសេរថា កាម៉ែត ។ ល។

      សូម្បីតែ សរសេរ ហ្គោ ហ្នឹង​ទៀត ខ្លះនៅ​តែ​អាន​ថា ហ.កោ មិនមែន ហ.គោ រឺ ហ.កូ ទេ។
      តែថាសរសេរ ឡូហ្គោ អ៊ីចឹង​ក៏​ម្យ៉ាង​ដែរ។

Speak Your Mind

*