លោក Neko Hiroshi ជា​ជនជាតិ​កម្ពុជា​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំ​ពិច ២០១២

​អ្នក​កំប្លែងអតីតជនជាតិ​ជប៉ុន Neko (ឆ្មា) Hiroshi អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​កីឡា​ករ​ជំរើស​ជាតិ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិច​នៅទីក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ​២០១២នេះ បន្ទាប់​ពី​លោក​បានលា​សញ្ជាតិ​ពីកំណើត​របស់​ខ្លួន​ចូលជា​សញ្ជាតិ​កម្ពុជា។

មាន​ប្រតិកម្ម​ផ្សេងៗ​ពី​បណ្តា​សារព័ត៌មាន​នានា ដែលខ្លះ​និយាយ​ថា​ លោក Neko  គឺ​ជា​ស្ពាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជប៉ុន-កម្ពុជា ដែល​ខ្លះ​ទៀត​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​សញ្ជាតិ​ដើម្បី​ក្លាយ​ជា​តំណាង​របស់​កម្ពុជាទៅ​ចូល​រួម​កីឡាអូឡាំពិចហាក់​ដូច​ជា​ការបន្តុះ​បង្អាប់​​ដល់​កីឡាករ​អត្តពលកម្មកម្ពុជា។

[youtube=

 

លោក Neko បាន​ចូល​រួម​រត់ម៉ារ៉ា​តុងកាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១០​នៅកម្ពុជា​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣៕

អាន​លំអិត៖ http://www.yomiuri.co.jp/dy/national/T120401002492.htm

Speak Your Mind

*