ប្រទេសកូរ៉េខាងជើងដែលបានជាប់ទៅចូលរួមប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសអាព្រិចខាងត្បូង នៅពេលនេះកំពុងតែខ្វះអ្នកគាំទ្រលើកទឹកចិត្តក្រុមកីឡាបាល់ទាត់របស់ខ្លួន។ មូលហេតុពិតប្រាកដនោះគឺអ្នកស្រុកប្រទេសកុំមុយនីសមហាលោតផ្លោះមហាអស្ចារ្យមួយនេះគ្មានលុយគ្រប់គ្រាន់ដើម្បីចំណាយលើការស៊ីចុកពេលទៅលេងនៅអាព្រិចខាងត្បូង និងមិនអាចទទួលបានវីសាដើម្បីចាកចេញពីប្រទេសបាន។
ដើម្បីដោះស្រាយបញ្ហានេះ លោកមហាសេនាប្រមុខគីមជុងអ៊ីល មហាភ្លឺស្វាងមហាអស្ចារ្យប្រកបដោយគតិបណ្ឌិតឆ្លាតវាងវៃនិងពូកែលើសគេគ្មានគូប្រៀបលើលោកបានរកឃើញមធ្យោបាយដ៏ល្អប្រសើរនឹកស្មានមិនដល់មួយ៖ ជួលអ្នកគាំទ្រសម្រាប់ឱកាសនេះ។
នៅស្រុកចិនមានក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិចិនជាច្រើនក្រុម។ ដោយសារក្រុមបាល់ទាត់ប្រទេសចិនធ្លាក់មិនបានទៅចូលរួមប្រកួត ពេលនេះពួកអ្នកគាំទ្រកីឡាបាល់ទាត់ទាំងនោះកំពុងតែគ្មានអ្នកដែលពួកគេត្រូវទៅគាំទ្រ។
កូរ៉េខាងជើងបានផ្ដល់សំបុត្រចូលរួមទស្សនាការប្រកួតមួយពាន់សន្លឹកទៅ « ក្រុមបាល់ទាត់តារាចិន » ជាក្រុមលើកទឹកចិត្តដែលមានសមាសភាពជាតារាសម្ដែង តួកំប្លែង និងអ្នកចម្រៀង។
បាល់ទាត់ពិភពលោក២០១០នៅប្រទេសអាព្រិចខាងត្បូងនេះ ក្រុមកូរ៉េខាងជើងឋិតក្នុងពូលមរណៈដែលមានសុទ្ធតែក្រុមខ្លាំង មាន ប្រេស៊ីល ព័រទុយកាល់ និងកូតឌីវ័រ។
————————————
Source:
Foot: la Corée du Nord loue des supporters, LePost
យី!!! ពត៌មាននេះគួអោយចាប់អារម្មណ៍ដល់កហើយ
។