បាល់ទាត់៖ កូរ៉េខាងជើងត្រូវការជួលអ្នកគាំទ្រ

ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​ជាប់​ទៅ​ចូល​រួម​ប្រកួត​បាល់​ទាត់​ពិភព​លោក​នៅ​ប្រទេស​អាព្រិច​ខាង​ត្បូង​ នៅ​ពេល​នេះ​កំពុង​តែ​ខ្វះ​អ្នក​គាំ​ទ្រលើក​ទឹក​ចិត្ត​​ក្រុម​កីឡា​បាល់​ទាត់​របស់​ខ្លួន។ មូល​ហេតុ​ពិត​ប្រាកដ​នោះ​គឺ​អ្នក​ស្រុក​ប្រទេស​កុំមុយនីស​​មហាលោត​ផ្លោះមហា​​អស្ចារ្យ​មួយ​នេះ​គ្មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ចំណាយ​លើ​ការ​ស៊ីចុក​ពេល​ទៅ​លេងនៅ​​អាព្រិច​ខាង​ត្បូង និង​មិន​អាច​ទទួល​បាន​វីសាដើ​ម្បី​ចាក​ចេញ​ពី​ប្រទេសបាន​​​។​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ លោក​មហាសេនាប្រមុខ​គីមជុង​អ៊ីល​ មហា​ភ្លឺស្វាង​មហា​អស្ចារ្យ​ប្រកបដោយ​គតិ​បណ្ឌិត​ឆ្លាត​វាងវៃនិង​ពូកែលើស​គេ​គ្មាន​គូ​ប្រៀប​លើ​លោក​បាន​រក​ឃើញ​មធ្យោបាយ​ដ៏​ល្អ​ប្រសើរ​នឹក​ស្មាន​មិន​ដល់​មួយ​​៖ ជួល​អ្នក​គាំទ្រ​សម្រាប់​ឱកាស​នេះ។

 នៅ​ស្រុក​ចិនមាន​​ក្រុម​អ្នក​គាំ​ទ្រ​បាល់ទាត់​ជនជាតិ​ចិនជា​ច្រើន​ក្រុម​។ ដោយសារ​ក្រុម​បាល់​ទាត់​ប្រទេស​ចិន​​ធ្លាក់មិន​បាន​ទៅ​ចូល​រួម​ប្រកួត ពេល​នេះ​ពួក​អ្នក​គាំ​ទ្រ​កីឡា​បាល់ទាត់​ទាំង​នោះ​កំពុង​តែ​គ្មាន​អ្នក​ដែល​ពួក​គេ​ត្រូវ​ទៅ​គាំ​ទ្រ។​​

កូរ៉េ​ខាង​ជើង​បាន​ផ្ដល់​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​មួយ​ពាន់​សន្លឹក​​ទៅ​ « ក្រុម​បាល់​ទាត់​តារា​ចិន »  ជា​ក្រុម​លើក​ទឹក​ចិត្ត​ដែល​មាន​សមាសភាព​ជា​តារា​សម្ដែង តួ​កំប្លែង និង​អ្នក​ចម្រៀង។

បាល់​ទាត់​ពិភព​លោក​២០១០​នៅ​ប្រទេស​អាព្រិច​ខាង​ត្បូង​នេះ ក្រុម​កូរ៉េ​ខាង​ជើង​ឋិត​ក្នុង​ពូល​មរណៈ​ដែល​មាន​សុទ្ធ​តែក្រុម​ខ្លាំង មាន ប្រេស៊ីល ព័រទុយកាល់ និង​កូតឌីវ័រ។

————————————
Source:
Foot: la Corée du Nord loue des supporters, LePost

Related Posts

  • http://YourWebsite Anonymous

    យី!!! ពត៌មាននេះគួអោយចាប់អារម្មណ៍ដល់កហើយ :)