ត្រីមឹក Paul ​ទស្សន៍​ទាយ​ថា​នរណា​ជា​​ម្ចាស់​ផ្ទះ​​រៀបចំ​បាល់​ទាត់​ពិភពលោក​ ២០១៨

ត្រីមឹក​ឈ្មោះ​ប៉ូល បាន​ត្រលប់មក​សង្វៀន​ទស្សន៍ទាយ​ម្ដង​ទៀត​ហើយ! កាល​ពី​ពេល​ចប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក២០១០ នៅ​អាព្រិច​ខាងត្បូង គេ​បាន​ប្រកាស​ថា ប៉ូល​ចូល​និវត្តឈប់​ធ្វើ​ការ​ទស្សន៍ទាយ​ទៀត​ហើយ។ តែ​ពេល​នេះ​ប៉ូល​បាន​ត្រលប់មក​វិញ ដើម្បី​ទាយ​ថា​តើ​នរណា​ជា​ម្ចាស់​ផ្ទះ​រៀបចំការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។

ប៉ូល​ ដែល​ជាត្រីមឹក​សោះ បាន​ក្លាយជា​តារា​ដ៏​ល្បី​ឈ្មោះមួយ​រូប​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១០។ ប៉ូល​បាន​ទាយ​លទ្ធផល​ការ​ប្រកួត​បាន​ត្រឹម​ត្រូវ​១០០ភាគ​រយ។

ប្រទេស​អង់គ្លេស​កំពុង​ប្រកួត​ប្រជែង​ជាមួយ​អាមេរិច រុស្ស៊ី និង អេស្ប៉ាញ​សហការជាមួយ​ព័រទុយកាល់ និង ហុល្លង់​សហការជាមួយ​បែលស៊ិច ដើម្បី​ដណ្ដើម​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨។

លោក​នីកូឡា ហាមីលតុន អ្នក​គ្រប់​គ្រង​នៅ​ Weymouth Sea Life Centre បាន​អោយ​ដឹង​ថា ”ប៉ូល​បាន​ចំនាយ​ជីវិត​ពីរ​ឆ្នាំ​ចុងក្រោយ​របស់​វា​រស់​នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​វា​មាន​មោទនភាព​ជា​ជនជាតិ​អង់គ្លេស​ ដោយ​វា​បាន​ជ្រើស​រើស​ប្រទេស​អង់គ្លេស​ធ្វើ​ជាម្ចាស់ផ្ទះការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨”

ក្រុម​អធិការកិច្ច​របស់ FIFA នឹង​ទៅ​ដល់​ចក្រភពអង់គ្លេស​ ដើម្បី​ត្រួតពិនិត្យ​ប្រទេស​នេះ មុន​នឹង​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​គណៈកម្មការ​ត្រួតពិនិត្យ​សំរេចនៅ​ខែ​ធ្នូ​នេះ ថានរណា​សម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨។

Source: Soccer Sage Paul the Octopus Backs England Bid to Host 2018 World Cup, Bloomberg, 20/08/2010

Related Posts

  • chvoleak

    Hi i am new to blog and i don't how to make a good blog like brother an sisters here.

    So can any one can help me please?

    my blog is chvoleak.wordpress.com

    • វិចិត្រ

      good blog? perhap post interesting content is the point.

    • monida

      Interesting blog should be updated quite often with interesting topics ;) and the owner is a little bit active in replying to the visitors's comments ;)