រូប​លើ​ទង់ជាតិសិង្ហបុរី មាន​រាង​ដូច​ប្រដាប់​ភេទ​បុរស

ក្រុម​ Water-Polo របស់​សិង្ហបុរី​ក្នុង​ពេល​ប្រកួត​ជា​មួយ​ក្រុម​មក​ពី​ហុងកុង ក្នុង​អាស៊ាន​ហ្គេមនៅ Guangzhou ប្រទេស​ចិន កាល​ពីថ្ងៃពុធ ២៤ វិច្ឆិកា ២០១០ ៖ រូប​ចំណិត​លោក​ខែ​នៅ​លើ​ទង់ជាតិ​សិង្ហបុរី​ ពេល​ច្នៃ​ជា​ខោ​ហែល​ទឹក​ក្លាយ​ជា​មាន​រាង​ដូច​ប្រដាប់​ភេទ​បុរស។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​សិង្ហបុរី​បាន​ស្ដី​បន្ទោស​ដល់​ក្រុម Water-Polo តំណាង​ឱ្យ​ប្រទេស​សិង្ហបុរី ដែល​បានប្រើ​ប្រាស់​សញ្ញាជាតិ​មិន​បាន​ត្រឹម​ត្រូវ។ លោក​រដ្ឋមន្ត្រី​បាន​បន្ទោស​ថា “សំណាង​អាក្រក់​ ពួក​គេ​មិន​បាន​សុំ​យោបល់​ពី​ពួក​យើង​ក្នុង​ការ​ប្រើប្រាស់​ចំណិត​លោក​ខែ​និង​ផ្កាយ​ នៅ​ពេល​ដែល​ពួក​គេ​ឌីសាញ​ម៉ូដ​ខោ​ហែល​ទឹក​នោះ។ បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​ប្រាប់ពួក​គេ​ការ​ថា​ការ​ឌីសាញ​របស់​ពួក​គេ​មិន​សមរម្យ​ដូច​ដែល​យើង​ចង់​ឱ្យ​សញ្ញា​នៅ​លើ​ទង់​ជាតិ​ទទួល​បាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​នោះទេ។”

** Water-polo ជា​កីឡា​បាល់​បោះ​ក្នុង​ទឹក មួយ​ក្រុម​មាន​៧​នាក់ ដែល​ម្នាក់​ជា​អ្នក​ចាំ​ទី។

Speak Your Mind

*