សង្គ្រាមរវាង Adobe និង Apple

Steve Jobs វាយប្រហារ Adobe Flash ថាមិនសមនឹង iPhone.

ស៊ីអ៊ីអូ (CEO : នាយកប្រត្តិបត្តិ) របស់ក្រុមហ៊ុន Apple លោក Steve Jobs បាន​និយាយ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រឆាំង​នឹង​បច្ចេកវិទ្យា Flash របស់ក្រុមហ៊ុន Adobe ។ គាត់បាននិយាយថា Flash មាន​បញ្ហា​ច្រើន ស៊ីថ្ម និងមានទំនោរទៅខាង PC មិន​សម​នឹង​ដំណើរការ​​លើ iPhone និង iPad ទេ។ Jobs ថែម​ទាំង​បាន​និយាយ​ថែម​ទៀត​ថា បន្តិច​ទៀត​នេះ​នឹង​លែង​មាន​នរណា​ប្រើ Flash ទៀតហើយ។
Apple ត្រូវ​បាន​គេរិះគន់ដោយសារតែបានលុប Flash មិនឱ្យដំណើរការលើ iPhone ។ លោក Jobs បាន​និយាយ​​ថា មូលហេតុ​ចម្បងដែល Apple មិនគាំទ្រ Flash គឺ Flash ដើរតួជាអ្នកទីបីរវាង Apple និង​អ្នក​សរសេរ​ប្រូក្រាម។ មាន​ន័យ​ថា​អ្នក​សរសេរ​ប្រូក្រាម អាច​ទាញ​យក​គុណ​ប្រយោជន៍​ពេញ​លេញ​ពី Apple បានទាល់តែ Adobe អាប់គ្រែតFlash របស់​ខ្លួន​សិន។

——————————
Source:

  • Steve Jobs attacks Adobe Flash as unfit for iPhone, AP

Related Posts

Speak Your Mind

*