បើកគណនី Dropbox ទំហំ 2GB ដោយឥតគិតថ្លៃ សូមចុចត្រង់នេះ
Dropbox ផ្ដល់សេវាមិនគិតថ្លៃ ដែលអាចឲ្យលោកអ្នករក្សារូបថត វីដេអូ និង ឯកសាររបស់លោកអ្នកទុកនៅកន្លែងដែលមានសុវត្ថិភាព និង អាចបើកមកវិញពីទីណាក៏បាន។ មានន័យថា ឯកសារណាមួយដែលអ្នកបានបង្កើតឡើងនិងរក្សាទុកនៅក្នុងDropbox នោះឯកសារនោះនឹងត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក ទូរស័ព្ទរបស់អ្នក និង នៅលើវែបសាយរបស់ Dropbox ។
ឧបមាថាអ្នកកំពុងសរសេររបាយការណ៍មួយ ដោយប្រើ MS WORD។ អ្នករក្សាឯកសារ report.doc របស់អ្នកនៅក្នុងថត Dropbox ឯកសារនោះនឹងត្រូវបានរក្សាទុកនៅលើហាតឌីសនៃកុំព្យូទ័ររបស់អ្នក និង នៅលើហាតឌីសនៃកុំព្យូទ័ររបស់ក្រុមហ៊ុន Dropbox ភ្លាមៗ។ ករណីដែលកុំព្យូទ័ររបស់អ្នកខូច ឬ បាត់ អ្នកអាចស្រង់យកឯកសារ report.doc នោះមកវិញបានភ្លាមពីថតឯកសារដែលបានរក្សាទុកនៅលើ ហាតឌីសនៃកុំព្យូទ័ររបស់ក្រុមហ៊ុន Dropbox នោះ។ ឧទាហរណ៍មួយ ទៀតថា អ្នកសរសេររបាយការណ៍តែមួយ នៅសាលាផង និង បន្តការងារនេះនៅផ្ទះបន្តទៀត។ ដោយប្រើ Dropbox អ្នកមិនចាំបាច់ស្ពាយកុំព្យូទ័រចុះឡើងឡើយ។ នៅសាលា អ្នកសរសេរ កែប្រែ report.doc, ពេលទៅដល់ផ្ទះ អ្នកអាចកែសម្រួលលើឯកសារ report.doc តែមួយនេះ ដោយប្រើ កុំព្យូទ័រនៅផ្ទះ បន្តទៀតបាន ដោយមិនចាំបាច់កូពីឯកសារ report.doc ពីសាលាមកផ្ទះឡើយ។
ការបើកគណនីដំបូង លោកអ្នកអាចទទួលបានកន្លែងផ្ទុកឯកសារមានទំហំ 2GB ដោយឥតគិតថ្លៃ។


Google Drive(drive.google.com) បានធំជាងគឺ ៥GB
ខ្ញុំសាករួចហើយ តែ Google Drive នៅមានបញ្ហា ដែលធ្វើអោយខ្ញុំឈប់ប្រើវិញ។ ឧទាហរណ៍ ខ្ញុំបង្កើត folder មួយសំរាប់ Google Drive, បន្ទាប់ពី Syncronise folder នោះរួចហើយ ពេលខ្លះខ្ញុំ Sign Out ចេញពី Google Drive រួច Sign in វិញ វាទាមទារអោយខ្ញុំយក Folder ថ្មី មិនអាចប្រើ Folder ចាស់បាន។
ខ្ញុំសាក ជាមួយ dropbox ហើយ តែពេលនៅផ្ទះខ្ញុំរក្សាឯកសារក្នុងdropbox ហើយ តែពេលទៅ office បើកមើលអត់មានឯកសារហ្នឹងទេ ។ ម៉េចចឹង? ខុសអី?
ទីមួយ ត្រូវផ្ទៀងផ្ទាត់ថា កុំព្យូទ័រនៅផ្ទះមានInternetភ្ជាប់ (នៅពេល save ឯកសារចូល folder របស់ Dropbox) ហើយ កុំព្យូទ័រនៅ office ក៏មានInternet ភ្ជាប់ដែរ (នៅពេលចង់បើកមើលឯកសារក្នុង Dropbox និង save ចូល; ក្នុងពេលនេះកុំព្យូទ័រនៅផ្ទះមិនបាច់ភ្ជាប់ Internet ក៏បានដែរ)។ ធម្មតាពេលយើង Save ឯកសារចូលក្នុង Dropbox យើងឃើញ icon dropbox បង្ហាញថា កំពុងតែ syncronise…
ទីពីរ ត្រូវផ្ទៀងផ្ទាត់ថា កុំព្យូទ័រនៅ office និង នៅផ្ទះ បាន install ប្រូក្រាម Dropbox រួចហើយ។
ទីបី ត្រូវផ្ទៀងផ្ទាត់ថា បាន Sign in Dropbox នៅលើកុំព្យូទ័រនៅ office រួចហើយ (ដើម្បីភ្ជាប់ folder នៅ office នឹងនៅផ្ទះជាមួយគ្នា)
orh!! orkun hey vichet. ពិតជាអញ្ចឹងមែន!