ឌីស្គែត 3,5″ ក្ស័យជីវាត្រឹមនេះ

ឌីស្គែត (FR :disquette, EN :floppy disk)​3,5អ៊ីញ នឹង​ស្ទើរ​តែ​គ្មាន​នរណាផលិត​វា​ទៀត​ហើយ។ ក្រុមហ៊ុន​សូនី កាន់កាប់​ទី​ផ្សារ​ឌីស្គែត​ ប្រមាណ​ជា​៧០ភាគរយ​​ បាន​ប្រកាស​ថា​ឈប់​ផលិត​វា​ទៀត​ហើយ។

ឌីស្គែត 8″, 5 ¼ ” និង 3 ½ “

ឌីស្គែត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​អាមេរិច IBM នៅ​ឆ្នាំ​១៩៦៩។ វា​ជា​ឧបករណ៍​ផ្ទុក​ដាតា​ដ៏​ពេញ​និយមអស់​ជិត​បី​ទសវត្សរ៍ គឺ​ពី​ពាក់​កណ្ដាល​ទសវត្សរ៍ឆ្នាំ​៧០​ដល់ចុង​ទសវត្សរ៍​ឆ្នាំ​៩០។ ឌីស្គែត​ដែល​មាន​សមត្ថភាព​ផ្ទុក​បានតែ​ 1,44MB ហើយ​ងាយ​ខូច​បំផុត​នោះ ក្លាយ​ជា​ផលិតផល​មិន​បាន​ការនៅ​ចំពោះ​មុខគូ​ប្រជែង​ថ្មី​ USB ឃី ដែល​ផ្ទុក​ដាតា​បាន​ច្រើនជាង​ ហើយគួរ​ឱ្យ​ទុក​ចិត្ត​ជាង។

PC និង Mac លែង​ដំឡើង​ប្រដាប់​អាន​ឌីស្គែត​ជាមួយ​ម៉ាស៊ីន​របស់​គេ​ទៀត​ហើយ។ តម្រូវ​ការ​ឌីស្គែត​បាន​ធ្លាក់​ចុះនៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ក្រុមហ៊ុន​សូនីដែល​កាន់​កាប់​ទីផ្សារ​ឌីស្គែត​៧០​ភាគ​រយ​បាន​និយាយ​ថា ខ្លួន​លក់​ឌីស្គែត​បាន​ចំនួន​ 8,5 លាន(​គ្រឿង ?)ក្នុង​មួយ​ឆ្នាំនា​ពេល​បច្ចុប្បន្ន​ ធៀប​នឹង​ឆ្នាំ​២០០០ ដែល​គេ​លក់​បាន​ចំនួន៤៧​លានគ្រឿង។ ការ​ផលិត​ឌីស្គែត​ដោយ​ក្រុមហ៊ុន​សូនី​នឹង​ឈប់​ជា​ផ្លូវ​ការ​នៅ​ខែ​មីនា ឆ្នាំ២០១១។


ប្រដាប់​អាន​ឌីស្គែត​​ក្រៅ


ប្រដាប់​អាន​ឌីស្គែត​ក្នុង

————
Source:

  • Floppy disk, wikipedia.org
  • La disquette 3,5 pouces, c’est fini, MaxiSciences

Related Posts

Comments

  1. Anonymous says:

    ហើយ Mac​ ហ្នឹង វាមិនមែនជា​ PC ទេឬយ៉ាងម៉េច?

  2. lsvichet says:

    Mac ហ្នឹង​ក៏​ជា PC ដែរ តែ​ភាគ​ច្រើនអោយ​តែ​គេ​និយាយ​ថា PC គេ​យល់​ថា សំដៅ​ទៅ​រក PC ដែល​ប្រើ windows រឺ linux ហើយ។

    ——
    http://www.dahlina.com/tips/computer-types.html

  3. lsvichet says:

    និមល​អាច​អាន​អត្ថបទ​នេះ​បន្ថែម៖
    http://fr.wikipedia.org/wiki/Compatible_PC

Speak Your Mind

*