Google Drive អាចឲ្យយើងរក្សាឯកសាររបស់យើងនៅលើថាសរឹង និង នៅលើ Server របស់ Google ក្នុងពេលតែមួយ ហើយអាចឲ្យយើងបើកមើលឯកសារទាំងនោះពីទីណាក៏បាន។
ការរក្សាឯកសារនៅកន្លែងតែមួយដូចជា នៅលើតែកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក មិនមែនជាប្រការដែលគួរឲ្យទុកចិត្តឡើយ។ ឧបមាថា បើកុំព្យូទ័ររបស់អ្នកខូច ឆេះហាតឌីស ត្រូវចោរលួច។ល។ អ្នកនឹងបាត់បង់ឯកសារដែលអ្នកបានសរសេរឡើង ចងក្រងឡើង អស់រាប់ខែរាប់ឆ្នាំនោះមិនខាន។ Google Drive អាចជួយអ្នកបានចំពោះបញ្ហានេះ។ អ្នកអាចកែប្រែ បង្កើត ចងក្រង ឯកសាររបស់អ្នកនៅលើកុំព្យូទ័រ, Google Drive នឹងអាប់ឡូតឯកសារទាំងនោះទៅលើ server របស់ Google ផ្ទាល់ភ្លាមៗតែម្ដង។ ឯកសារដែលនៅលើ Server នេះ អ្នកអាចចម្លងយកមកវិញពេលណាក៏បាន។
Google បានផ្ដល់កន្លែងផ្ទុកឯកសារដោយឥតគិតថ្លៃរហូតដល់ទំហំ 5 GB ។ Google Drive ជាសេវាស្រដៀងគ្នានឹង DropBox ដែរ។ DropBox ផ្ដល់ 2 GB ដល់អ្នកប្រើប្រាស់បើកគណនីដំបូង នឹងបន្ថែមដោយមិនគិតថ្លៃ 500 MB ទៀត រាល់ពេលដែលអ្នកប្រើប្រាស់អញ្ជើញសមាជិកថ្មីបានម្នាក់បន្ថែមទៀត។


Recent Comments Gravatars