តាមពិតទៅប្រទេសជប៉ុនបានតាំងចិត្តក្នុងការរៀបចំសារជាថ្មីនិងគាំទ្រនូវប្រភពថាមពលផ្សេងពីថាមពលនុយក្លេអែរ ប៉ុន្តែបន្ទាប់ពីស្ថានភាពតានតឹងនៅ Fukushima ដែលបណ្តាលមកពីមហារញ្ជួយដីកាលពីខែមិនាកន្លងមកនេះ បានជំរុញអោយប្រទេសនេះបោះជំហានទៅមុខក្នុងការពិចារណាទៅលើប្រភពថាមពលដទៃទៀត។ កាលពីកិច្ចប្រជុំ G8 នៅបារាំង បាយករដ្ឋមន្ត្រីជប៉ុន Naoto Kan បានប្រកាសពីគំរោងថ្មីថារាល់គ្រប់ដំបូលនៃអាគារសង់ថ្មីនៅជប៉ុនត្រូវបំពាក់ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលបំណងគឺបង្កើតអោយមានស្តង់ដាគ្រប់អាគារថ្មីទាំងអស់នៅមុនឆ្នាំ២០៣០។
ជប៉ុនសង្ឃឹមថាការ ប្រទេសជាតិខ្លួននឹងទទួលបានថាមពលព្រះអាទិត្យដ៏មហិមាដែលបង្កើតពីបណ្តាញដែលភ្ជាប់ពីគ្រប់អាគារនានាក្នុងប្រទេសដែលអាចបង្កើតកំលាំងអគ្គិសនីគ្រប់គ្រាន់សំរាប់ប្រើប្រាស់ក្នុងប្រទេស។ ជាលទ្ធផលជប៉ុននឹងអាចកាត់បន្ថយការប្រើប្រាស់ប្រេងនិងថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួនដែលមានដង់ស៊ីតេប្រជាជនដ៏សម្បើម។
.


Recent Comments Gravatars