MacBook core i7 អាចប្រើដាំទឹកក្ដៅឆុងតែបាន

នៅ​ពេល​ធ្វើ​ការ​សាកល្បង PC Authorithy បាន​រក​ឃើញ​ថា MacBook Pro 17″ បានឡើង​កម្ដៅ​ដល់ 100 អង្សាសេ។

MacBook Pro 17″ ប្រើ CPU Intel ប្រភេទ Core i7-620M ។ i7 ជា​ cpu ដែល​មានសមត្ថភាព​ខ្ពស់​ ធ្វើ​ការ​លឿន ដូច្នេះ​វា​បង្កើត​ជា​កម្ដៅ​យ៉ាង​ខ្លាំង។ អ្នក​ប្រើ​MacBook បាន​រាយ​ការណ៍​ថា កុំព្យូទ័រ​នេះ​ទាំង​មូល​បាន​ឡើង​កម្ដៅ​យ៉ាងខ្លាំង រហូត​ដល់​មិនអាច​ប៉ះ​បាន។

ក្រុម​  PC Authorithy មានសាក​ល្បង MacBook Pro  ជាមួយ​ប្រូក្រាម Dwarf Fortress និង Maxon’s Cinebench 11.5 ដាច់​ដោយ​ឡែក​ពី​គ្នា។ គេ​បាន​ដំណើរ​ការ​ប្រូក្រាម​ទាំង​នេះ​ ដោយ​ប្រើ cpu និង ram ជា​អតិបរមា។ កុំព្យូទ័រ​នេះ​បាន​ឡើង​កម្ដៅ​រហូត​ដល់​១០១​អង្សាសេ។

គេ​បាន​សាក​ល្បង​តាម​របៀប​ដូច​គ្នា លើ កុំព្យូទ័រម៉ាក Fujitsu Lifebook SH 760 ដែល​ប្រើ cpu ដូចគ្នា។ គេ​បាន​រក​ឃើញថា កម្ដៅ​ឡើងខ្ពស់​បំផុត​ត្រឹម 80 អង្សាសេ ក្ដៅ​គួរសម​ដែរ តែគេ​អាច​ប៉ះ​បាន​ដោយ​គ្មាន​បញ្ហា។

ជាចុងក្រោយ​ក្រុមការងាររបស់ PC Authorithy បាន​សន្និដ្ឋាន​ថា ប្រព័ន្ធ​ត្រជាក់​របស់ MacBook Pro ឌីសាញ​មកមិន​បាន​ត្រឹមត្រូវ​ដើម្បី​ទប់​ទល់​នឹង​កម្ដៅ cpu i7 ដែល​អាច​ធ្វើ​ការ​រហូត​ដល់​កម្ដៅ 105°C បាន។

មាន​អ្នក​អាន​ខ្លះរបស់ វ៉ិបសាយ PC Authorithy  ​បាន​ឱ្យ​យោបល់​ថា PC Authorithy គួរ​តែ​ទាក់​ទង Apple ជាមុន ព្រោះបញ្ហា​នេះ អាច​បណ្ដាល​មក​ពី laptop ដែល​គេ​យក​មក​តេស្ត​នោះ​ជា​laptop ខូច៕

***** It is strange to me that google adsens relate “barbecue” to this post

——————————————————
Source

  • MacBook Pro helps Core i7 hit 100 Degrees, PC Authorithy, http://www.pcauthority.com.au

Related Posts

Speak Your Mind

*