ជាកាមេរ៉ាប្រភេទ Full Frame sensor (FX) អាចថតបានរូបភាព ទំហំ 36 មេហ្គាភិចស៊ែល, អាចថតបាន ៤ រូបភាពក្នុងមួយវិនាទី។ វាអាចថតវីដេអូ HD 1,920 x 1,080 ក្នុងអត្រា 30 fps ។ កាមេរ៉ានេះ មានចំណុចកំណត់កំណុំស្វ័យប្រវត្តិ (AF point) ចំនួន ៥១ ។
Share with you what we have known
ជាកាមេរ៉ាប្រភេទ Full Frame sensor (FX) អាចថតបានរូបភាព ទំហំ 36 មេហ្គាភិចស៊ែល, អាចថតបាន ៤ រូបភាពក្នុងមួយវិនាទី។ វាអាចថតវីដេអូ HD 1,920 x 1,080 ក្នុងអត្រា 30 fps ។ កាមេរ៉ានេះ មានចំណុចកំណត់កំណុំស្វ័យប្រវត្តិ (AF point) ចំនួន ៥១ ។
Sorry. No data so far.
Copyright ©2009 · Dahlina.com
លោកគ្រូ
D4, D90 & D800 មួយណាល្អប្រើជាងគេ?
មួយណាធូរថ្លៃជាងគេ?
នៅស្រុកខ្មែរគួរទិញនៅឯណា?
D90 (ខ្ទង់ ៧ ឬ ៨ រយដុល្លារ)ស៊េរី DX រីឯ D4 (ខ្ទង់៤ ឬ ៥ ពាន់ដុល្លារ)និង D800 (២ ឬ ៣ ពាន់ដុល្លារ)ស៊េរី FX តំលៃខុសគ្នា មួយជា៣ ជា៤
អស្ចារ្យ មហាថ្លៃ
ចាំទៀតហើយខ្ញុំ មិនដឹងពេលណាសន្សំលុយគ្រប់ ទិញអាល្អមួយទុកប្រើអោយសប្បាយចិត្ត។
លោកគ្រូ អា D90 ល្អប្រើគ្រាន់បើដែរអត់! តែខ្ញុំឃើញ តំលៃ ៧ ៨ រយនេះទិញបានតែខ្លួនវាទេ ក្បាលហ្សូមតំលៃប្រហែល ៧ ៨ រយថែមទៀតបានប្រើបាន។
Nikon D90 តំលៃប្រហែល ៩០០ ដុល្លារ មានទាំង lens ស្រាប់។ បើទិញតែតួកាមេរ៉ា តំលៃប្រហែល ៦០០ ជាងអីទេ។ ខ្ញុំទិញ lens 50mm f1.8D ថែម អស់តែ 120 ដុល្លារទេ ថោកតែថតបានស្អាត និង លឿន។
លោកគ្រូ f1.8 ទាក់ទងនឹងល្បឿនថត មែន ??
1) f1.8 : f ជាលេខទាក់ទងនឹងទំហំប្រហោងបើកអោយពន្លឺចូល តាម lens (Aperture)។ បើលេខក្រោយ F កាន់តែតួច ប្រហោងនោះកាន់តែធំ។ យើងឃើញមាន lens F1.8, F1.4, F1.0 ,….. , F5.6 … ។
បើប្រហោងនោះកាន់តែធំ ពន្លឺចូលបានច្រើន។ ដោយសារពន្លឺចូលបាន ច្រើន រយៈពេលត្រូវការដើម្បីផ្ដិតរូបភាពនៅលើ sensor របស់កាមេរ៉ា ក៏តិចទៅតាមហ្នឹងដែរ។ រយៈពេលហ្នឹង ហៅថា Time exposure/ shutter speed ។ ឧបមាថា បើ F5.6 ត្រូវការរយៈពេល 1/30″ ដើម្បីទទួលបានរូបភាពភ្លឺល្អ នៅពេលថតនៅកន្លែងងងិត នោះ បើ F1.4 ត្រូវការតែ 1/500 ” ដើម្បីទទួលបានរូបភាពភ្លឺប្រហាក់ប្រហែលគ្នា។
2) ចំនុចមួយទៀត គឺល្បឿន focus របស់ lens ។ ល្បឿននេះអាស្រ័យតាម lens, lens ដែលខ្ញុំប្រើ Nikkor 50mm f1.8D ខ្ញុំមានអារម្មណ៍ថា focus លឿនជាង lens មុនៗ។
អរគុណណាស់លោកគ្រូ។
តំលៃប៉ុណ្ណេះអាចតស៊ូបាន ក្នុងពេលឆាប់ៗនេះ
បើត្រូវទិញ ខ្ញុំថា គួរទិញ Nikon D7000 តែម្ដងទៅល្អជាង តំលៃខុសគ្នាតិចតួច តែទំនើបជាង
D7000 ជាជំរើសដ៏ល្អណាស់។ អរគុណ!
លេខ Series របស់វា បានន័យថាម៉ិចទៅ លោកគ្រូ ម្តង D90, D4, D800, D7000
អត់យល់សោះហ្មង!!!
កាមេរ៉ាពួក DSLR អ្នកផលិតគេចែកជាក្រុម ទៅតាមតំលៃ ទៅតាមយុទ្ធសាស្ត្រទីផ្សារ ទៅតាមសមត្ថភាពកាមេរ៉ា
- D3000, D3100, ….
- D5000, D5100, …
- D60, D70, D80, D90 ,….
- D7000
- D200, D300, D300s, ….
- D700, D800, …
- D3, D3s, D4
- D3X
ឧបមាថាដំបូងគេចេញ Nikon D3000, ក្រោយមកទៀត គេ upgrade ម៉ូដែលនេះជា Nikon D3100 , …. ។ រីឯលេខ 3000, 5000, 90, … អាហ្នឹងមិនដឹង Nikon គេបានមកពីណាទេ ខ្ញុំក៏មិនដឹងដែរ។
អូ!!! ចឹងសោះ
អរគុណលោកគ្រូ។
លោកគ្រូ
ខ្ុំឃើញគេមានលក់ Nikon D300 Digital SLR w/18-200mm VR Lens —– $800 USD
និង Nikon D700 Digital SLR w/24-120 AFS VR Nikkor Lens —- $1000 USD
គួេរើសមួយណា?
គួរតែយក Nikon D700 វិញល្អជាង ព្រោះជា ‘Full frame sensor’។ តែកុំច្រលំ D700 ជាមួយ D7000 ។