ណូគាបានប្រកាសថាពីទូរស័ព្ទស៊េរីថ្មីទំនើប N8 របស់ខ្លួន ដែលនឹងដាក់លក់នៅត្រីមាសទីបីនៃឆ្នាំ២០១០។ ណូគាសង្ឃឹមថា ទូរស័ព្ទចល័តស៊េរីថ្មីនេះនឹងក្លាយជាគូប្រជែងរបស់ iPhone។
……………………………………………………………………………………………………….
Nokia N8 ដើរលើប្រព័ន្ធ Symbian 3 ។ ទូរស័ព្ទនេះប្រដាប់ដោយអេក្រង់ 3,5 អ៊ីញ មានភាព 640×360 ភិចស៊ែល, កាមេរ៉ាឌីជីថល 12 មេកាភិចស៊ែលដោយប្រើឡង់ទីម៉ាក Karl Zeiss និង GPS ។ វាមានមេម៉ូរីក្នុង 16GB អាចតបណ្ដាញតាម Bluetooth និង WiFi ។ វាអាចប្រើដើម្បីស្ដាប់វិទ្យុ FM បាន ព្រមទាំងអាចផ្សាយវិទ្យុ FM សម្រាប់ផ្សាយតន្ត្រីទៅប៉ុស្តិ៍វិទ្យុនៅជិតៗបានថែមទៀតផង។
N8 នឹងត្រូវដាក់លក់នៅអឺរ៉ុបក្នុងតម្លៃដើម 459 អឺរ៉ូ។
|





Recent Comments Gravatars