កម្ពុជា​ត្រៀម​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​មីស្ស៊ីល​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

មន្រ្តី​​យោធា​​​នៃ​​ប្រទេស​​កម្ពុជា​បាន​​ថ្លែង​​ឱ្យ​​ដឹង​​នៅ​​ថ្ងៃ​​ច័ន្ទ​​ម្សិល​មិញ​​ថា ​យោធា​កម្ពុជា​​​នឹង​​ចាប់​​ផ្តើម​​ធ្វើ​​សម​យុទ្ធ​​យោ​ធា​​មួយ​​ដែលប្រើ​​​ប្រាស់​​គ្រាប់​​កាំ​​ភ្លើង​​ធុន​​ធ្ងន់ ​ពិតប្រាកដ​ ដែល​​មិន​ធ្លាប់​​​មាន​ធ្វើ​​​នៅ​​ឯ​​ខេត្ត​​កំពង់​​ឆ្នាំង​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​​នេះ។

អ្នក​នាំ​​ពាក្យ​​ក្រសួង​​​ការពារ​​ជាតិ​​ខ្មែរ​ លោក​ឧត្តម​សេនីយ៍ ឈុំ សុជាតិ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ការ​ធ្វើ​សមយុទ្ធ​ដែល​មាន​ការ​បាញ់​កាំ​ជ្រួច​មីស្ស៊ីល​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត​នោះ នឹង​មាន​ការ​ចូល​រួម​ពី​យោធា​ខ្មែរ​ចំនួន​៤០០នាក់។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ ឈុំ សុជាតិ ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​តែ​ប៉ុណ្ណោះ ​ពោល​គឺ​ពុំ​មាន​ការ​ចូល​រួម​ពី​ភា​​គី​ណា​ផ្សេង​នោះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា សម​យុទ្ធ​យោធា​នេះ​ទៀត​សោត​ គឺ​ដើម្បី សាក​ល្បង​សមត្ថភាព​កងទ័ព​របស់​ខ្លួន ក៏​ដូច​ជា​សា​ក​គ្រាប់​កាំភ្លើង​ធុនធ្ងន់ ក្រោយ​ពី​ខក​ខាន​​មិន​បាន​ប្រើ​ប្រាស់​បន្ទាប់​ពី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នាឆ្នាំ​១៩៩៨​មក​នោះ។

Related Posts

  • No Related Post

Speak Your Mind

*