កម្ពុជា​ នឹង​​ភ្ជាប់​​ផ្លូវ​ហោះហើរ​ជាមួយ​​ប្រទេស​​ ឥណ្ឌូនេស៊ី​ និង​ប្រ៊ុយណេ

មន្ត្រី​ជាន់ខ្ពស់​​ក្រសួង​​ទេសចរណ៍ ​បាន​និយាយ​កាល​ពី​ថ្ងៃ​​អាទិត្យ​ថា​ ប្រទេស​កម្ពុជា​​នឹង​​​ភ្ជាប់​​ការហោះហើរ​​ផ្លូវ​អាកាស​ ជាមួយ​ប្រទេស​​ឥណ្ឌនេស៊ី​ និង​ប្រ៊ុយណេ ​ដើម្បី​​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ស្រូប​យក​អ្នក​ទេសចរ​ ពី​ប្រទេស​ទាំងពីរ​នេះ។

លោក​ ទិត​ ចន្ថា​ អគ្គនាយក​ក្រសួង​ទេសចរណ៍​ បាន​និយាយ​កាល​ពី​​ថ្ងៃ​​​អាទិត្យ​ថា ប្រទេស​កម្ពុជា​នឹង​ភ្ជាប់​​ការ​ហោះហើរ​រវាង​ទីក្រុង​បូរូបូឌូ​របស់​ ឥណ្ឌូនេស៊ី​ជាមួយ​ខេត្ត​សៀមរាប​ នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ​ ហើយ​បន្ទាប់​​មក​នឹង​ធ្វើការ​ភ្ជាប់​ការ​ហោះហើរ​ ជាមួយ​ប្រទេស​ប្រ៊ុយណេ​បន្ថែម​ទៀត។

លោក​ ទិត ចន្ថា ​ថ្លែង​ថា​ “យើង​កំពុង​​តែ​ធ្វើការ​ចរាចរ​ផ្នែក​បច្ចេកទេស​ដើម្បី​ដាក់​​ឲ្យ​មាន​ការ​ ហោះហើរ​​ត្រង់​ទៅ​ត្រង់​មក​​ជាមួយ​ប្រទេស​ទាំងពីរ​​ហើយ​យើង​សង្ឃឹម​ថា​ បើ​សិន​ជា​ផែនការ​នេះ​​​អាច​ដំណើរការ​បាន​​ដូច​ការ​គ្រោង​ទុក​នោះ​វា​នឹង​ ជួយ​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​ថែម​ ទៀត”។

Related Posts

  • No Related Post

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required