ការប្រើសារធាតិគីមីក្នុងចំណីអាហារថយចុះ

ការ​ប្រើ​សារធាតុ​គីមី លើ​ចំណី​អាហារ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​ការ​ចុះ​ថយ​ខ្លះ​ៗ ​ដោយ​នៅលើ​​ទី​ផ្សារ​ទំនិញ​ទាំង​នោះ​ត្រូវ​បាន​គេ​ជៀសវាង។ មន្រ្តី​បាន​បញ្ជាក់​ថា​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​បាន​យល់​អំពី​ឥទ្ធិពល​អាក្រក់​របស់​ចំណីអាហារ​ដែល​ដាក់​សារ​ធាតុ​គីមី។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អ្នក​​ទិញចំណីរ​អាហារ​នៅ​លើ​ទី​ផ្សារ​បាន​យល់​ច្រើន​​អំពី​ការ​ប្រើ​សារ​ធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ។

មន្រ្តី​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ប្រមាណ​ជា​៥ឆ្នាំ​កន្លង​នេះ​ផលិត​ផល​ចំណី​អាហារ​និង​បន្លែ​ត្រូវ​បាន​ចាប់​ផ្តើម​និយម​​ការ​ប្រើ​សារ​ធាតុ​គីមី​ដើម្បី​ឲ្យ​ចំណី​អាហារ​រក្សា​ទុក​បាន​យូរ ​មិនស្វិត​និង​មាន​ពណ៌​ស្រស់។

មន្រ្តី​សុខា​ភិបាល​បាន​បញ្ជាក់​ថា អ្នក​ហូប​ចំណី​អាហារ​ដែល​ប្រើ​សារធាតុគីមី​ នឹង​រង​គ្រោះ​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ​ហើយ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់ជីវិត។ អ្នក​លក់​ស្ពៃ​ជ្រក់​និង​ត្រីងៀត​ បាន​និយាយ​ថា​ចំណី​អាហារ​ដែល​ប្រើ​ជាតិគិមី បាន​បាត់បង់​អ្នក​ទិញ​ជា​បណ្តើរៗ
ហើយ។

មន្រ្តី​គណៈកម្មការ​ផ្សារ​ចាស់​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​មន្រ្តី​កាំកុងត្រូល​បាន​ចុះ​មក​ជា​ញឹកញាប់​ក្នុង​រង្វង់​មួយ​ខែ​ម្តង​ដើម្បី​អប់​រំ​និង​ហាម​ការ​លក់​ចំណី​អាហារ​និ​​ង​បន្លែ​ដែល​ប្រើ​សារ​ធាតុគីមី។

លោក យង់ សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ធ្វើ​ដំណាំ​ដោយ​ប្រើ​សារ​ធាតុ​គីមី​ត្រូវ​បាន​កាត់​បន្ថយ​ខ្លះ​ហើយ លើក​លែង​តែ​អ្នក​មាន​ចម្ការ​ធំៗ។


រូបភាពនិងអត្ថបទពី វិទ្យុអូស្ត្រាលី

Related Posts

  • No Related Post

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required