វិទ្យុអូស្ត្រាលី៖ ក្រសួង​សុខាភិបាល​ចាប់​ផ្តើម​ចុះ​បង្រ្កាប​គ្លីនិក​​ឯក​ជន​​ខុស​ច្បាប់​

ដកស្រង់ពី៖ http://khmer.radioaustralia.net.au/archives/current_affairs/?p=21571

មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួង បានចាប់ផ្តើមអនុវត្ត ការពង្រឹងគុណភាពសេវាសុខាភិបាល​ផ្នែកឯកជននៅទូទាំង​ប្រទេសឡើងវិញហើយ។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយ​ការណ៍​​ពី​​រាជធានី​ភ្នំពេញ​មក​ថា​ការ​ពង្រឹង​​គុណភាព​សេវា​​សុខាភិបាល​ផ្នែក​ឯកជន​នេះ បាន​ធ្វើ​ឡើង​តាម​រយៈការ​បោស​សម្អាត​គ្លីនិក​ឯកជន​ដែល​ដំណើរ​ការ​ខុសច្បាប់ និង​ គ្មាន​​ជំនាញ​វិជ្ជា​ជីវៈ​ខាង​វេជ្ជសាស្ត្រ​​​ត្រឹមត្រូវ

មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងនេះ បានចាប់ផ្តើមចុះពិនិត្យមើលគ្លីនិកខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្លីនិក ដែល​នាំ​ឲ្យមានផលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋ។ លោក សាន់ សារីប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ​នៃក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍ថា ការសម្រេចនេះ បានធ្វើឡើងក្រោយពេលដែលការព្យាបាលនៅ​ឯគ្លីនិក​ឯកជន​កាន់តែ​បង្ក​ផលអវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​។

លោកបានបញ្ជាក់ថា គ្លីនិកនៅប្រទេសកម្ពុជាមានប្រមាណ២០០ ដែល១០ភាគរយក្នុងចំណោមនោះ ពុំមានច្បាប់ត្រឹមត្រូវ។ មន្រ្តី​ក្រសួង​សុខាភិបាល​បានឲ្យដឹងថា ការអនុវត្តវិធានការណ៍ត្រួតពិនិត្យនេះបានធ្វើ​ឡើងបន្ទាប់​ពីគ្លីនិកឯកជន​កាន់តែ​បង្កផលអាក្រក់​ដល់​អ្នក​​ជំងឺទាំងក្មេងទាំងចាស់ ពិសេសថ្មីៗនេះមានអ្នកជំងឺជាបន្តបន្ទាប់បានស្លាប់ដោយការធ្វេសប្រហែស និងខ្វះការទទួលខុសត្រូវ។

លោកប្រធាន​នាយក​ដ្ឋាន​មន្ទីរ​ពេទ្យ​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ត្រួត​ពិនិត្យ​ដើម្បី​បិទ​គ្លីនិក​ខុស​ច្បាប់នេះ នឹង​ផ្តោត​ទៅ​លើ​ការ​ពិនិត្យ​កម្រិត​សមត្ថភាព​ពេទ្យ បទ​ពិសោធន៍​ការងារ​ព្យាបាល ការ​ប្រើ​ថ្នាំ​ដែល​ទទួល​ស្កាល់​ដោយ​ក្រសួងសុខាភិបាល​និង​គ្រូ​ពេទ្យមិនចេះភាសាខ្មែរដែលអាចប៉ះពាល់ដល់ការព្យាបាល។​ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្លីនិក​ក៏​បាន​នាំឲ្យ​​​​ប្រជាពលរដ្ឋ​ពី​ជនបទ​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ។

លោក សាន់ សារី បានបញ្ចាក់ថា ការផ្សាយ​ពាណិជ្ជកម្ម​គ្លីនិក​អាច​ធ្វើ​ទៅ​បាន​ក្នុង​លក្ខខណ្ឌ​ត្រូវ​ឆ្លងកាត់​ក្រសួង​សុខាភិបាល​ដើម្បិ​​ពិនិត្យ​មើល​​​លើ​​​លក្ខណៈ​​វិជ្ជា​ជីវៈ។ លោក​បាន​​សំណូម​ពរ​ឲ្យវិទ្យុ និងទូរទស្សន៍​​មេត្តា​បញ្ឈប់​​ការ​​ផ្សាយពាណិជ្ជកម្ម​​គ្លីនិក​​ដែល​​គ្មាន​ការ​​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ដើម្បី​ជា​ប្រយោជន៍​ជួយ​គាំពារ​សុខភាព​ប្រជាពលរដ្ឋ។

————————————————————————————————————————————–

ដកស្រង់ពី ៖ http://www.dap-news.com

ក្រសួងសុខាភិបាលបានប្រកាសបិទ​គ្លីនិក​ប្ញស្សីកែវ

ក្រសួងសុខាភិបាល
កាលពីល្ងាចថ្ងៃសៅរ៍​កន្លងទៅបានសម្រេចប្រកាសបិទអាជីវកម្ម​មន្ទីរសម្រាក​ព្យបាលប្ញស្សីកែវមួយរយៈ។  ការ ប្រកាស​បិទ​នេះដោយ​សារតែ​គ្លីនិក នេះបានវះកាត់ស្រី្តរំលូតកូនម្នាក់បណ្តាលឲ្យ​ស្លាប់ទាំងម្តាយ​ទាំងកូន។ នៅថ្ងៃច័ន្ទនេះក្រសួង សុខាភិបាល​​នឹងចុះទៅបិទមន្ទីរសម្រាក​ព្យបាលប្ញស្សីកែវ​ជាផ្លូវការ។


Related Posts

  • No Related Post

Speak Your Mind

*