ក្រុមហ៊ុន​អាកាសច​រណ៍​អង្គរ​អ៊ែរ ​ទើប​ទិញ​យ​ន្ដ​ហោះ​​ថ្មី​១​គ្រឿង

ក្រុមហ៊ុន​​អាកាសចរណ៍​​ថ្មីរបស់​ប្រទេស​កម្ពុជា​ដែល​​មាន​ឈ្មោះ​ថា ​អង្គរអ៊ែរ​(CAA) បាន​​ទិញ​​យន្តហោះ ​​ជា​​លើក​ដំបូង​របស់​ខ្លួន​​ពី​បរទេស​ហើយ​​យន្ដ​​ហោះ​​នេះ​​កំពុង​​ហោះ​ហើរ​ពី​ក្រុង​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប។

លោក សយ សុកាន់​​ ​អនុរដ្ឋ​លេខាធិកា​នៃ​​អគ្គលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​​កម្ពុជា​​ដែល​មើល​ការ​​ខុស​​ត្រូវ​​លើ​​កិច្ច​​ការ​​នេះ​បាន​ប្រាប់​ទៅ​កាសែត​​ក្រុមហ៊ុន​អង្គរ​​អ៊ែរ​ បាន​ទិញ​យន្ត​ហោះ​ថ្មី​ធុន​ ATR-72​ដែល​ផលិត​​ដោយ​ក្រុមហ៊ុន​រួម​មួយ​​របស់​​បារាំង​​និង​​អ៊ីតាលី។ យន្ដហោះ​ថ្មី​នេះ​​បាន​ទទួល​សញ្ញា​ប័ត្រ​​អនុញ្ញាត​​ឲ្យ​​មាន​​ប្រតិបត្ដិការ​ពី​រដ្ឋាភិបាល​ កាល​ពី​សប្ដាហ៍​មុន។

អង្គរអ៊ែរ​ បាន​​ចាប់​ផ្ដើម​​ឡើង​​កាល​ពី​​ខែ​កក្កដា​​ឆ្នាំ​មុន ហើយ​ជា​ក្រុមហ៊ុន​រួម​រវាង​រដ្ឋាភិបាល​​កម្ពុជា​​ដែល​មាន​ភាគហ៊ុន ៥១% និង​​ក្រុម​ហ៊ុន​​អាកាសចរណ៍​​វៀតណាម​​មាន​ភាគហ៊ុន ៤៩%។

ចាប់តាំងពីក្រុមហ៊ុន​អង្គរអ៊ែរ​​បាន​ចាប់​ផ្ដើម​ការ​រក​ស៊ីរបស់ខ្លួន ក្រុមហ៊ុនបាន​ជួល​​យន្ដហោះ​​ធុន ATR-72 និង​ធុន Airbus A-320 ពី​ក្រុមហ៊ុន​វៀតណាម​​ដែល​ជា​ដៃ​គូ​របស់​ខ្លួន។ លោក សយ សុកាន់ មាន​ប្រសាសន៍ថា យន្ដ​ហោះ​ទើប​ទិញ​ថ្មី​នេះ នឹង​ត្រូវ​​ប្រើ​​ដើម្បី​ជំនួស​ឲ្យ​​យន្ដហោះ​​ដែល​​បាន​​ជួល​​កន្លង​ទៅ​នេះ៕

Related Posts

  • No Related Post

Speak Your Mind

*