ចំណូល​ខ្សែ​ភាព​យន្ត​រឿង​អវតារ ឡើង​ដល់​១៦០០លាន​ដុល្លារ​ហើយ និង​ទទួល​បាន​ពាន​ផែន​ដី​មាស

avatarខ្សែ​ភាពយន្ត​រឿងអវតារ AVATAR របស់​លោក​ជេម កាមឺរ៉ូន មក​ដល់​ចុងសប្តាហ៍​កន្លង​មក​នេះ រក​ចំណូល​បាន​៥០០លាន​ដុល្លារ នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ ដែល​ចំណូល​សរុប​លើ​ពិភព​លោក​ឡើង​ដល់ ១.៦០០លាន​​ដុល្លារហើយ។ ខ្សែ​ភាពយន្ត​ខ្នាតវែង​ របស់​លោកជេម កាមឺរ៉ូន នេះ​ក្លាយ​ជា​ខ្សែ​ភាពយន្ត​ខ្នាត​វែង​ទី៣​ ដែល​រក​ចំណូល បាន​ច្រើនបំ​ផុត​ជា​ប្រវត្តិសាស្ត្រ​នៅ​អាមេរិក​ខាងជើង​។ នៅលើពិភពលោក​ខ្សែ​ភាពយន្ត​នេះ​ជា​ខ្សែ​ភាពយន្ត​ល្បី​ល្បាញ​បំផុត​ទី​២ បន្ទាប់​ពី​ខ្សែ​ភាពយន្ត​រឿង “ ទីតានីក ” របស់​លោក​ជេម កាមឺរ៉ូន ដែរ ។ ខ្សែ​ភាពយន្ត​នេះ​នា​ចុង​សប្តាហ៍​កន្លង​មក​បញ្ចាំង​នៅ​អាមេរិក​រក​ចំណូល​បាន​ ដល់ ៤១​, ៣​លានដុល្លារ​ហើយ​គិត​ពី​ពេល​ចាប់​បញ្ចាំង​មក​​នៅ​អាមេរិក​រកចំណូលបាន ៤៩១​,៨លាន​ដុល្លារ​។ ខ្សែភាពយន្ត​រឿង​អវតារ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ទោះ​បីជា​ពុំទាន់​មាន​ទស្សនិក​ជន​ទស្សនា​ឡើង​ដល់​១៣០​លាន​នាក់​ដូច​ខ្សែភាពយន្ត​រឿងទីតានីក​ក៏ដោយ។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រឿង​នេះ​គិត​ជា​មធ្យម​សំបុត្រ​មួយ​​ថ្លៃ៧,៥០ដុល្លារ ទល់​នឹង ៤,៦០ដុល្លារ ក្នុង​ការ​បញ្ចាំង​រឿង​ ទីតានីក។

ពិធី​ប្រគល់​​រង្វាន់​​ផែនដី​​មាស​​លើក​ទី៦៧ ប្រ​ចាំ​ឆ្នាំ ​២០១០ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Berverly Hill រដ្ឋ​កាលីហ្វ័រ​នីញ៉ា ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី១៧ មករា កន្លងមក។ ការ​ប្រគល់រង្វាន់​ផែនដី​មាស (Golden Globe) ំ​ ជា​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ដូច​មហោស្រព​ភាពយន្ត​ជា​លក្ខណៈ​អន្តរជាតិ​ដែល​ប្រារឰ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​កាន ប្រទេស​បារាំង​ដែរ​ ត្រូវ​បាន​រៀប​ចំឡើង

cw_avatarjame

ដើម្បី​ប្រគល់​រង្វាន់​ដល់​ខ្សែ​ភាពយន្ត​ដែល​ល្អ​បំផុត និង​អ្នក​និពន្ធ តារា​ចំរៀង និង តារា​ភាពយន្ត​ដែល​មាន​ទេពកោសល្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។ នៅ​ឆ្នាំ​នេះ ចំណាត់​ថ្នាក់​ជា​ខ្សែភាពយន្ត​ ល្អ​បំផុត​បាន​ទៅ​លើខ្សែភាព​យន្តថ្មីមួយ គឺ រឿង“Avatar ” ដែលជាប់ចំណាត់​ថ្នាក់​ជា​ខ្សែ​ភាពយន្ត​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​នៅ​លើពិភពលោក​ដោយ​គ្រាន់​តែ​ដាក់​បញ្ចាំង​ក្នុង​សប្តាហ៍​ដំបូង​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ទៅ ជាង១ពាន់លានដុល្លារអាមេរិក​ហើយ បច្ចុប្បន្ន​កំពុង​បន្ត​វាយលុក​នៅ​តាមរោងភាពយន្ត​ធំៗ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​លើ​​ពិភពលោក។

រឿង “Avatar ” ជា​ប្រភេទ​ភាពយន្ត​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​និយាយ​អំពី​មនុស្ស​ក្រៅ​ភព។ រឿងនេះនិពន្ធដោយ លោក Jame Cameron ជា​អ្នក​និពន្ធដ៏​ល្បី​ឈ្មោះ​ របស់​ប្រទេស​កាណាដា ។ លោក Jame ​Cameron ក៏បាន​ជាប់​ចំណាត់​ថ្នាក់​ជាអ្នកនិពន្ធ ដែល​មាន​ស្នា​ដៃ​ល្អ​បំផុត​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ផែនដី​​មាស ​ប្រចាំ​ឆ្នាំ២០១០ នេះ​ផង​ដែរ ។

tar

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required