វិទ្យុអូស្ត្រាលី៖ ប្អូនប្រុស ទូច សុភ័ក្រ គឺជាអតីតសិស្សពូកែគណិតវិទ្យាប្រចាំប្រទេសកម្ពុជា។ ប្អូនបានចូលរួមប្រកួតនៅក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យ៉ាដអាស៊ីប៉ាស៊ីហ្វិកដែលមានការចូលរួមពីប្រទេសប្រមាណ៣០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សព្វថ្ងៃប្អូនជានិស្សិតសាលាតិចណូរៀនផ្នែកសំណង់ស៊ីវិល។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ឃុន អាឡិចនិងប្អូនទូច សុភ័ក្រ អំពីបទពិសោធន៍ និងវិធីក្នុងការក្លាយជាសិស្សពូកែគណិតវិទ្យាប្រចាំប្រទេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
—
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
រយៈពេល៖ ៩នាទី ៥២វិនាទី
វាគ្មិន៖ ទូច សុភ័ក្រ និស្សិតសាលាតិចណូនៅភ្នំពេញ។

រៀនឆ្នាំទីមួយអត់ទាន់បែងចែកជំនាញផង ម៉េចវិទ្យុអូស្រ្តាលីថារៀនផ្នែកសំនង់ស៊ីវិល?
Visal រៀនជាមួយរឺ?
អត់រៀនជាមួយទេបង ម៉េចបងសួររឿងនឹង?
ត្រឹមត្រូវ ព្រោះទើបនឹងចូលឆ្នាំនេះ មិនទាន់ដឹងជំនាញទេ។
អត់មានអីទេ បងស្មានថាប្អូនរៀនជាមួយគ្នា។ បងមិនដឹងថាទូច សុភ័ក្រទើបនឹងចូលរៀនឆ្នាំនេះទេ។ នៅសាលាតិចណូ ថ្នាក់វិស្វករ ទាល់តែចុងឆ្នាំទី២ទើបបានបែងចែកជំនាញ។
អញ្ចឹងទេ…ខ្ញុំអត់រៀនជាមួយទេ គ្រាន់តែជាសិស្សនៅតិចណូដែរ
រីករាយដែលបានស្គាល់បង!
រីករាយដែលបានស្គាល់ប្អូន និងសូមស្វាគមន៍មកកាន់គេហទំព័រដាលីណា។