From: http://www.rfa.org/khmer/indepth/chearatha-sentenced-2-18years-in-prison-11272009235238.html
តុលាការសាលាឧទ្ធរណ៍បានសម្រេចផ្ដន្ទាទោសលោកស្រី ជា រដ្ឋា អតីតឧត្តមសេនីយ៍ត្រីនៃកងរាជអាវុធហត្ថ ឲ្យជាប់គុក១៨ឆ្នាំពីបទមនុស្សឃាតគិតទុកជាមុននិងរំលោភសិទ្ធិ បុគ្គលជុំវិញសំណុំរឿងវាយប្រហារដោយទឹកអាស៊ីតលើម្ដាយមីងរបស់អតីត បវរកញ្ញាទេសចរណ៍ អ៊ិន សូលីដា។
តុលាការសាលាឧទ្ធរណ៍នៅថៃ្ង២៧ វិច្ឆិកានេះ បានផ្តន្ទាទោសកំបាំងមុខ លោកស្រី ជា រដ្ឋា ឧត្តមសេនីយ៍ត្រីនៃកងរាជអាវុធហត្ថ ឲ្យជាប់គុក១៨ឆ្នាំ និងគូកនចំនួន៦នាក់ទៀតឲ្យជាប់គុករវាងពី១៥ឆ្នាំទៅ១៨ឆ្នាំ ក្រោមបទចោទប្រកាន់ថា មានការពាក់ព័ន្ធក្នុងរឿងវាយប្រហារដោយទឹកអាស៊ីតលើម្តាយមីងរបស់ អតីតបវរកញ្ញាទេសចរណ៍ នាង អ៊ិន សូលីដា ដែលមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយលោកស្រី ជា រដ្ឋា នោះ កាលពីដើមខែឧសភា ឆ្នាំ២០០៨កន្លងទៅ។
Recent Comments Gravatars