ថៃអែរវ៉េ​សង្ស័យ​​ថា​ពលរដ្ឋ​និង​មន្ត្រី​ខ្មែរ​បាន​ធ្វើ​ពហិការ​ក្នុង​ការ​ជិះ​យន្ត​ហោះ​ថៃ

thai airways

នាយក​​ចាត់​ការ​ទូទៅ​របស់​ក្រុមហុន​ អាកាសចរណ៍​ ថៃអែវ៉េ (Thai Airways) នៅ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល មិញ​ថា​ក្រុមហ៊ុ​នបាន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នូវ​ប្រាក់​ចំណូល​និង​ចំនួន​អ្នក​ដំណើរ​មក​កាន់​កម្ពុជា។ ការ​នេះ​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​និង​ជម្លោះ​នយោបាយ​រវាង​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​រដ្ឋាភិបាល​ក្រុងបាងកក។ លោក Narinthorn  Purnagupta បានបញ្ជាក់​ថា​ការ​បិទ​ព្រលានយន្តហោះ​សុវណ្ណភូមិ​កាល​ពី​ដំណាច់​ឆ្នាំ​២០០៨​និង​ភាព​រង្គោះ​រង្គើរ​រវាង​ទំនាក់​ទំនងខ្មែរ -​ថៃ​កាល​ពី​ពេល​ថ្មីៗ​បាន​បន្ត​ផល​ប៉ះ​ពាល់​ អវិជ្ជ​មាន​ទៅ​លើ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិថៃ ។ លោកបាន​បន្ថែម​ថា មន្ត្រី​ជាន់​ខ្ពស់​ របស់​រដ្ឋាភិបាល​កម្ពុជា​ បាន ​បញ្ឈ ប់​ការ​ធ្វើ​ដំណើរ​តាម ជើង​ហោះហើរ របស់​ថែតទៅទៀត កាលពី​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ។ លោក Narinthorn បាន​លើក​ឡើង​ថា “ ជា​ធម្មតា យើងអាច និយាយបានថា មន្ត្រីទាំងនោះ​តែង​តែ​កក់​សំបុត្រ​យន្តហោះ​របស់​ថៃអែវ៉េ”។ លោក​បាន​អះអាង​ថា​ថ្មីៗ​ នេះ​បញ្ជី​ឈ្មោះ អ្នក​ដំណើរ​ដែល​បាន​ កក់សំបុត្រ​យន្តហោះ​របស់​ថៃអែវ៉េ​មិន​មាន​ឈ្មោះ​របស់​មន្ត្រីរដ្ឋាភិបាល​ទាំង​នោះ​ឡើយ។ កាល​ពី​ម្សិ លមិញ​មន្ត្រី​រដ្ឋាភិបាល​ កម្ពុជា បាន​បដិសេធ​ថា មិន​មាន​ការ​ធ្វើពហិការ និង បញ្ឈ ប់ការធ្វើ​ដំណើរ​តាម​ជើងហោះ​ហើរ​របស់ ថៃ​អែរវ៉េ​នោះ​ទេ ។ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​របស់ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា “​យើង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ផលិត​ផល​ថៃ។ ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​ថៃនៅ​តែ​បន្ត​ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា ”។ លោកកុយ គួង​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​បាន​បញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ស្រេច​តែ​ចិត្ត​នៅ​ពេល​មន្ត្រី​ទាំង​នោះ​ទៅ​ទស្សន​កិច្ច​នៅ​បរទេស ពោល​គឺ​អាស្រ័យ ទៅ​លើ​តម្លៃ​  ភាព​ងាយស្រួល ​និង គុណ​ភាព​សេវា​ដែល​ក្រុមហ៊ុន​ទាំងនោះ​ផ្តល់​ដល់​អតិថិជនរបស់ខ្លួន។ ​លោក Narinthorn បាន​បន្ថែម​ថា ថៃអែរវ៉េ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មិន​បាន​កំណត់​គោល​ដៅ​ហោះ​ហើរ​រវាង​ភ្នំ​ពេញ និងបាងកកឡើយ​ដោយសារ​ក្រុមហ៊ុន បាន​សម្រេច​កំណត់​គោលដៅ​សម្រាប់​អ្នកដំណើរ​ផ្លូវឆ្ងាយ ក្នុង​គោល​បំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។ អ្នក​ដំណើរ​តាម​ជើងហោះ​ហើរ​របស់ថៃ​អែរវ៉េ​មាន​ចំនួនទាប​ជាង​តួលេខ​ជាមធ្យម​នៅ​ក្នុង​ឧស្សា​ហកម្ម​នេះ​ទៅ​ទៀត។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required