From: http://khmer.radioaustralia.net.au/archives/youth/?p=21840
សព្វថ្ងៃនេះ បណ្ដាញព័ត៌មាននៃប្រទេសកម្ពុជាកាន់តែមានការវិវឌ្ឍឈានទៅមុខជានិច្ច។ ក្នុងនោះគេសង្កេតឃើញថា ទាំងខាងកាសែត ទស្សនាវដ្ដី វិទ្យុ និងទូរទស្សន៍ក៏កាន់តែមានភាពចម្រុះច្រើនឡើង ហើយកម្មវិធីក៏កាន់តែមានប្លែកៗជាប់ជានិច្ច។
ក្រៅពីនោះ ក៏មានបណ្ដាញព័ត៌មានថ្មីមួយទៀតលេចឡើងដែលគេហៅថាបណ្ដាញព័ត៌មានតាមអ៊ីនធើរណិត ដែលយើងអាចបើកមើលអត្ថបទ, ស្ដាប់សំឡេង និងមើលរបាយការណ៍ទូរទស្សន៍ផ្សេងៗតាមរយៈកុំព្យូទ័របានផងដែរ។
ទោះជាយ៉ាងនេះក្ដី អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងគឺថា អាជីពជាអ្នកកាសែត ឬជាអ្នកយកព័ត៌មាននោះ មិនសូវជាសម្បូរស្រ្ដីភេទនោះទេនៅក្នុងប្រទេសកម្ពុជា។ ហើយការអប់រំខាងបណ្ដាញព័ត៌មាននៅកម្ពុជាក៏មិនសូវមានច្រើនដូចខាងវិស័យផ្សេងៗទៀតដែរ។
នៅក្នុងនាទីស្ថានយុវវ័យនៃវិទ្យុអូស្រ្ដាលីយើងនៅថ្ងៃនេះ ខ្ញុំបាទឃុន អាឡិច មានកិត្ដយសសូមនាំមកជូននូវបទសម្ភាសន៍ជាមួយនឹងនិស្សិតស្រីខ្មែរវ័យក្មេងពីររូបសិក្សាឆ្នាំទី៤នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានទទួលអាហារូបករណ៍ទៅបំប៉នចំណេះនៅអាឡឺម៉ង់ដោយផ្ដោតសំខាន់លើបណ្ដាញព័ត៌មានតាមអ៊ីនធើរណិត។ តទៅនេះគឺជាសម្ដីរបស់កញ្ញា កែវ គួនីឡាដែលបានជម្រាបឲ្យដឹងការសិក្សារបស់នាងរយៈពេល៣អាទិត្យចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី៤ខែធ្នូនេះ ពីប្រទេសអាឡឺម៉ង់មក។
Recent Comments Gravatars