ប៉ូលីសចរាចរណ៍នឹងចាប់ផ្តើមពិន័យចំពោះអ្នកបើកបរម៉ូតូដែលគ្មានប័ណ្ណបើកបរ នៅក្នុងពេលឆាប់ៗនេះជាផ្នែកនៃកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរណ៍ដោយសារការបើកបរមិនគោរពច្បាប់។
លោកហ៊ឹមយ៉ានប្រធាននាយកដ្ឋាននគបាលសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាប៉ូលិសនឹងធ្វើការពិន័យនិងបញ្ជូនទៅតុលាការចំពោះអ្នក បើកបរម៉ូតូដែលមិនមានប័ណ្ណបើកបរនាពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថាមុននឹងធ្វើការពិន័យនិងបញ្ជូនទៅកាន់តុលាការ ប៉ូលិសទុកឱកាសមួយរយៈពេលខ្លីទៀតដើម្បីឲ្យអ្នកមានយានជំនិះទាំងឡាយ រួសរាន់ ធ្វើប័ណ្ណបើកបរឲ្យបានគ្រប់គ្នា។
តាមច្បាប់ចរាចរណ៍ថ្មីប៉ូលិសមិនមានសិទ្ធិផាកពិន័យនោះទេ ករណីមិនមានប័ណ្ណបើកបរគឺជាសមត្ថកិច្ចរបស់តុលាការដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែនិងត្រូវពិន័យជាប្រាក់ពីពីរម៉ឺនប្រាំពាន់រៀលទៅម្ភៃម៉ឺនរៀល។
លោកបានបញ្ជាក់ថាក្នុងចំណោមម៉ូតូប្រមាណ៧សែនទូទាំងប្រទេស អ្នកដែលធ្វើប័ណ្ណបើកបរមានប្រមាណ១០% តែប៉ុណ្ណោះ។ ចំពោះអ្នកដែលមានប័ណ្ណបើកបររថយន្តហើយនោះមិនចាំបាច់មានប័ណ្ណម៉ូតូនោះទេ។
លោកយល់ថាជាការពិបាកក្នុងការអនុវត្តដោយសារនេះជាបញ្ហាថ្មីមួយទៀតដែលត្រូវការការចូលរួមពីអ្នកបើកបរទាំងអស់គ្នា។ ម្យ៉ាងវិញទៀតអ្នកបើកបរត្រូវការពេលវេលាដើម្បីទៅរៀនពីសាលាបង្រៀនបើកបរទើបទទួលបានប័ណ្ណបើកបរ។
កញ្ញាអ៊ូ អមរា មន្ត្រីកម្មវិធីនៃអង្គការជនពិការអន្តរជាតិបែលហ្សិកបានមានប្រសាសន៍ថា ការពិន័យចំពោះអ្នកមិនមានប័ណ្ណបើកបរនឹងអាចជួយកាត់បន្ថយអត្រាគ្រោះថា្នក់ ចរាចរណ៍ដែលភាគច្រើនកើតឡើតដោយសារតែអ្នកបើកបរមិនគោរពច្បាប់។
លោកប៉ែនឃុន មន្ត្រីការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញបានមានប្រសាសន៍ថា គ្រោះថា្នក់ចរាចរណ៍កើតឡើងច្រើនលើសលុបដោយសារកត្តាមនុស្សក្នុងនោះជាង៦០%កើតឡើងនៅពេលយប់ ហើយពេលយប់បណ្តាលឲ្យមានគ្រោះថា្នក់ដល់ស្លាប់ច្រើនជាងពេលថ្ងៃជិតពីរដង។
លោកបានបន្ថែមថាប៉ូលិសនឹងបង្កើនការផាកពិន័យចំពោះអ្នកមិនពាក់មួកនិងមិនពាក់ខ្សែក្រវ៉ាត់រហូតដល់ពេលយប់ទៀត រូមជាមួយនឹងការអប់រំជាជំហានដំបូងដល់អ្នកបើកបរដែលមិនមានប័ណ្ណបើកបរ៕










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments