RFI៖ ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​អនុវត្ត​តឹងរ៉ឹង​នៅ​ឆ្នាំ​ក្រោយ

From: http://www.rfi.fr/actukm/articles/119/article_3771.asp

argentlongue200ប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល​ប្រតិកម្ម​ទៅ​នឹង​ការតម្លើង​ពន្ធ និង​ការបង្កើត​ពន្ធ​ថ្មី​នៅ​ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ពន្ធ​ទាំង​នោះ​ជារួម​មាន ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន។

វិធានការបង់​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ចាប់​ផ្តើម​អនុវត្ត​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចាប់​ពី​ឆ្នាំ ២០១០​ខាង​មុខ​នេះហើយ។

លោក ​ជាម យៀប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ជាតិ​បាន​និយាយ​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​ទី ២៨​ខែ វិច្ឆិកា​នេះ​ថា ច្បាប់​ដែល​ចែង​អំពី​ការដក​ពន្ធ​លើ​ប្រាក់ខែ​បាន​ចូល​ជា​ធរមាន​តាំង​ពី​ ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការអនុវត្តន៍​ជាក់ស្តែង​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ពិត​ប្រាកដ​នៅ ​ឡើយ​ទេ នាពេល​កន្លង​មក។ ដូច្នេះ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ ការអនុវត្តន៍​ត្រូវ​តែ​មាន​ប្រសិទ្ធិភាព​ជាង​មុន។ មន្ត្រី​រាជការ មន្រ្តី​អង្គការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែល​មាន​ប្រាក់ខែ​លើស​ពី ៥០​ម៉ឺន​រៀល ឬ​លើស​ពី ១២០​ដុល្លារ​ឡើង​ទៅ​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធនេះ។ ការបង់ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ វា​ជា​រឿង​មួយ ប៉ុន្តែ​ប្រជាជន​ខ្មែរ​នៅ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ផ្សេង​ទៀត​សម្រាប់​ ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ច្បាប់​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ ២០១០​ដែល​ត្រូវ​ពិភាក្សា​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខនេះ​បាន​ចែង​អំពី​ ការយក​ពន្ធ​លើ​អចលន​ទ្រព្យ។ ផ្ទះ អគារ និង​សំណង់​ផ្សេងៗ​ដែល​សង់​ភ្ជាប់​នឹង​ដី​មាន​តម្លៃ​លើស​ពី ២៥០០០​ដុល្លារ​ត្រូវ​បង់ពន្ធ ០,១​ភាគរយ​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​ច្បាប់​ថវិកា​ឆ្នាំ ២០១០​បាន​ចែង​ច្បាស់​ថា អចលនទ្រព្យ​ជា​ដី​កសិកម្ម​មិន​យក​ពន្ធ​ទេ។

ក្រៅ​អំពី​ពន្ធ​លើ​ អចលនទ្រព្យ និង​ពន្ធ​លើ​ប្រាក់​ប្រៀវត្សរ៍ រាជរដ្ឋាភិបាល​នៅ​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ ២០១០​បាន​សម្រេច​ដំឡើង​ពន្ធ​ផ្លូវ​លើ​យានយន្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ សម្រាប់​រថយន្ត​ខ្លះ ពន្ធ​ផ្លូវ​ត្រូវ​កើន​ឡើង​ជាង ១០​ដង។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

  • No Related Post

8 Responses

11.29.09

ច្បាប់​នេះ​នៅ​តែ​ធ្វើអោយ​ដីរាប់រយ​ហិចតារបស់​អ្នក​មាន​ក្នុង​ស្រុក​ខ្មែរ​ នៅ​តែរួច​ពន្ទដដែល គេ​នឹង​បង្វែ​ដីទាំង​នោះ​​ជាដីកសិកម្ម​ទាំងមិន​មាន​ដំណាំ​អី​ផង! ហាហា​រឿង​អី​ថាមិន​រួច​ព័ន្ធ!

11.29.09

ច្បាប់​នេះ​នៅ​តែ​ធ្វើអោយ​ដីរាប់រយ​ហិចតារបស់​អ្នក​មាន​ក្នុង​ស្រុក​ខ្មែរ​ នៅ​តែរួច​ពន្ទដដែល គេ​នឹង​បង្វែ​ដីទាំង​នោះ​​ជាដីកសិកម្ម​ទាំងមិន​មាន​ដំណាំ​អី​ផង! ហាហា​រឿង​អី​ថាមិន​រួច​ព័ន្ធ!

11.29.09

ត្រូវគ្មានខុសអីបន្តិចទេ!!

11.29.09

វេទនាហើយ។ ប្រាក់ខែមិនតំឡើងហើយ ទាពន្ធទៀត។ ប្រាក់ខែត្រឹម១២០អីចាយមិនទាំងគ្រប់ផងនៅស្រុកខ្មែរ

11.29.09

មិនអីទេលុយតិច គេកាត់តាមតិចដែរ។ ប្រាក់ខែមួយ១២០ កាត់អស់២០ភាគរយ នៅសល់៩៦ដុល្លារ ។ ១២០ និង ៩៦ មានខុសគ្នាប៉ុន្មាន!! ចាយអត់គ្រប់ដូចតែគ្នា :D

11.29.09

ដីកសិកម្មអត់យក​ពន្ធ!!
ដីអ្នកធំទាំងអស់ប្រហែល​ក្លាយ​ជាដីកសិកម្មទាំងអស់ ព្រោះឃើញគេដាំស្វាយពេញ។ បើមិនមញ្ចឹងទេ ដាំស្មៅ​អោយ​គោ​​ស៊ី!! :D
រួចពន្ធដដែល

 

11.29.09

អស្ចារ្យក្រៃហើយចឹង។ ហិហិ គេយក២០ភាគរយមែនក៏អី?

គិតចុះគិតឡើង ជាន់កអ្នកក្រដដែលណឹង។

11.29.09

ឧទាហរណ៍​ជាលេខ​លេងៗទេ កុំទាន់ភ័យ​អី :D

Leave Your Response

* Name, Email, Comment are Required