From: http://www.women.open.org.kh
ភ្នំពេញ ៖ បុគ្គលិករដ្ឋសភា (តែកុំច្រឡំថា ជាសមាជិកសភាតំណាងរាស្ត្រ១២៣រូប) ត្រូវបានកំណត់ឲ្យបើកប្រាក់ខែតាមធនាគារ និងត្រូវបង់ពន្ធលើប្រាក់បៀវត្សរ៍ (ប្រាក់ខែ) ប្រចាំខែ ដែលតាមគម្រោងនឹងត្រូវចាប់ផ្ដើមអនុវត្តនៅខែមករាដើមឆ្នាំ២០១០ តទៅ។
កាលពីថ្ងៃ ២៤ វិច្ឆិកា ឆ្នាំ ២០០៩ បុគ្គលិករដ្ឋសភាដែលមានឋានៈចាប់ពីអគ្គនាយក រហូតដល់អនុប្រធាននាយកដ្ឋាន សរុបចំនួន៧៣រូប បានរៀបចំឯកសារ និងថតរូប ដើម្បីបំពេញបែបបទនេះបើកគណនីនៅធនាគារ ANZ Royal ។ នេះជាជំហានដំបូងហើយ បន្ទាប់មកនឹងចូលដល់ការបំពេញបែបបទសម្រាប់បុគ្គលិកធម្មតារបស់ រដ្ឋសភា ដែលមិនត្រូវបានគេប្រាប់ពីចំនួនច្បាស់លាស់ទេ តែបុគ្គលិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លេខាធិការដ្ឋានរដ្ឋសភា សព្វថ្ងៃមានចំនួនប្រហែល ១.២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ( បុគ្គលិកបណ្ដែត ) មួយចំនួនទៀត។
ការរៀបចំបើកប្រាក់ខែតាមធនាគារនេះ ត្រូវបានមន្ត្រីរដ្ឋសភានាយកទទួលបន្ទុករៀបចំការងារនេះលើកឡើងថា រដ្ឋសភាអនុវត្តស្របតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ រាជរដ្ឋាភិបាល។ ម៉្យាងទៀតការរៀបចំឲ្យមន្ត្រីរាជការស៊ីវិលបើកប្រាក់ខែតាមធនាគារ ក៏ដើម្បីបង្កភាពងាយស្រួលដល់មន្ត្រីរាជការនៅតាមខេត្ត-ក្រុងដោយ មិនចាំបាច់ចំណាយពេលឡើងមកភ្នំពេញ និងដើម្បីបង្កើន
ប្រសិទ្ធភាពគ្រប់គ្រងថវិកាជាតិ។ ការបើកប្រាក់ខែរបស់បុគ្គលិករដ្ឋសភានៅធនាគារនឹងត្រូវធ្វើឡើងចាប់ ពីខែមករាដើមឆ្នាំ២០១០។
ធនាគារឯកជន ANZ Royal ទទួលបានសិទ្ធផ្ដាច់មុខពីរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំចាត់ចែងបើក ប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល ស្ថាប័នក្រសួងមន្ទីរទាំងអស់។ កិច្ចព្រមព្រៀងនោះបានធ្វើឡើងកាលពីពាក់កណ្ដាលឆ្នាំ២០០៧។
លោកនូ នេត្រា ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្មរបស់ធនាគារ ANZ Royal ដែលរៀបចំឯកសារបើកគណនីដល់បុគ្គលិករដ្ឋសភា បានលើកឡើងថា មកដល់ពេលនេះ ធនាគារ ANZ បានរៀបចំបើកប្រាក់ខែតាមធនាគារបាន៣៥ក្រសួងស្ថាប័ន ក្នុងចំណោម៣៦ក្រសួងស្ថាប័នរដ្ឋ និងបានដំណើរការចំនួន២៧ក្រសួងស្ថាប័នហើយ។
ជាមួយនឹងការរៀបចំខាងលើនេះ បុគ្គលិករដ្ឋសភាក៏ត្រូវបង់ពន្ធលើប្រាក់ខែ ដោយត្រូវចាប់អនុវត្ត
តាំងពីខែតុលាឆ្នាំ២០០៩នេះ ប៉ុន្តែខាងរដ្ឋសភាបានស្នើសុំពន្យារដល់ដើមឆ្នាំ២០១០។
ក្នុងកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាមួយនឹងផ្នែក ពន្ធដាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងអាទិត្យនេះ មន្ត្រីពន្ធដារបានលើកឡើងពីបទបញ្ជាណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការប្រមែប្រមូលលើប្រាក់ខែមន្ត្រីរាជការស៊ីវិលនៅក្រសួង ស្ថាប័នរដ្ឋនិងឯកជន។
ការប្រមូលពន្ធប្រចាំខែ លើប្រាក់បៀវត្សរ៍ ( ប្រាក់ខែ ) យោងតាមច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃ៣១ មីនា ឆ្នាំ២០០៣។ ការកំណត់ប្រាក់ពន្ធប្រាក់ខែរបស់បុគ្គលិក គឺគិតចាប់ពីប្រាក់ខែ ៥០០.០០១ រៀល (ប្រាំសែនមួយរៀល) ដល់ប្រាក់១.២៥០.០០០រៀល ត្រូវគិតពន្ធ៥ភាគរយ។ ចំណែកប្រាក់ខែ១.២៥០.០០១រៀល ដល់៨.៥០០.០០០រៀល ត្រូវគិតពន្ធ១០ភាគរយ។ ពី៨.៥០០.០០១រៀល ដល់១២.៥០០.០០០រៀល គិតពន្ធ១៥ភាគរយ និងប្រាក់ខែលើសពី១២.៥០០.០០០រៀល ត្រូវគិតពន្ធ២០ភាគរយ។
សូមបញ្ជាក់ថា ចំនួនបុគ្គលិក និងប្រាក់ខែបុគ្គលិករដ្ឋសភាមិនត្រូវបានគេប្រាប់ឲ្យដឹងជាក់លាក់ ទេ តែបើតាមការឲ្យដឹងពីបុគ្គលិករដ្ឋសភាបានបង្ហាញថា ប្រាក់ខែបុគ្គលិករដ្ឋសភា ត្រូវគិតតាមកាំប្រាក់ និងសញ្ញាប័ត្រ ។ ក្នុងនោះបុគ្គលិកធម្មតា ដែលមានសញ្ញាប័ត្របាក់ឌុប ទទួលបានប្រាក់ខែជាង ៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) ចំណែកប្រាក់ខែប្រធាននាយកដ្ឋានចាប់ពី ១.២០០.០០០រៀល
(មួយលានពីរសែនរៀល) ឡើងទៅ ៕
មាន ANZ ទៀតហើយចឹង ។ ចឹងគិតទៅ បើធ្វើស្រែបែបរួចពន្ធ ព្រោះដូចជាគេមិនឃើញមានចាត់ចែងច្បាប់។ ខុសអស់ហើយ មិនគួរណាចំណាយពេល លក់ដីស្រែរៀនសោះ។ បើនៅធ្វើស្រែ ត្រូវរួចពន្ធបាត់ហើយ។
ច្បាស់ហើយ! តែអីចឹងល្អណាស់ មិនបាច់ពិបាកទៅជួបគណនេយ្យកររាល់ចុងខែ។ សំរាប់ការងាររដ្ឋ គណនេយ្យករធ្វើប្ញកដូចជាមន្ត្រីរាជការទៅបើកលុយរបស់ខ្លួនឯងអីចឹង! ហើយចង់កិបកេង បន្លំយ៉ាងម៉េចក៏ស្រេចតែចិត្តខ្លួន។ (គណនេយ្យករទាំងអស់មិនអីចឹងទាំងអស់ទេ តែភាគច្រើនអីចឹងចំពោះការងាររដ្ឋ!!)
គិតហ្នឹងមិនខុសទេ រៀនទៅរកលុយមិនសូវហត់!
ត្រូវហើយ ខ្ញុំក៏ធ្លាប់គិតថាការបើកប្រាក់ខែតាមធានាគាចឹងល្អដែរ សោះនិងទៅធ្វើមុនអោយអ្នកធ្វើការនៅគណនេយ្យណឹងមើលងាយដែរ។ ខ្ញុំមើលមកស្រុកបារាំង ស្រុកគេអីក៏ល្អម្លេះ។ ប្រហែលជាមានករណីមិនល្អដែរ តែខ្ញុំមិនដឹងក៏មិនដឹង។ ដូចជាអ្នកធ្វើការនៅ Prefecture, នៅ Caf អី គេរុះរាយ ញញឹមញញែម។ អ្នកធ្វើការនៅខាង HR សាលាខ្ញុំក៏ចឹងដែរ ឃើញតែញញឹមរហូត។
នៅតាមស្ថាប័នការងារពួកបារាំងភាគច្រើនមានសុជីវធម៌អីចឹងហើយ តែសិស្សសាលាវិញប្ញកមិនបាច់និយាយទេ!! តាំងពីសិស្សអនុវិទ្យាល័យទៅ…
នៅស្រុកយើងអាងអីគេបន្ទោសទៅលើប្រាក់ខែតិចបានជាគេធ្វើអញ្ចេះធ្វើអញ្ចុះ…តែតាមខ្ញុំគិតគឺមកតែពីខ្លួនឯងហ្នឹង! ហើយគិតដូចខ្ញុំទេថាភាគច្រើននៅស្រុកយើងសុទ្ធតែមនុស្សមុខលុយ!!
ខ្ញុំក៏គិតចឹង សិស្សវិទ្យាល៍យនៅនេះ និងពួកក្មេងៗណឹង ឫក ៩
។ កាលខ្ញុំមករៀនដំបូង មានអារម្មណ៏ខ្លាចៗពួកណឹងដែរ មើលតែឫកគេ។ តែដល់តែរៀនទៅ បានដឹងថាអត់ចេះដូចគ្នាណឹង ហិហិហិ។
នៅស្រុកយើងណឹង? មិនដឹងនិយាយថាមេចដែរ។ តែថាភាគច្រើនណឹងគឺចូលចិត្តលុយមែន។ ជាពិសេស ធ្វើអីក៏ដោយ តាំងពីប៉ូលីសឡើង ឃើញអ្នកណាស្រែៗបានគេហ៊ានសំលុត។ បើនៅតាមហាងវិញ ឃើញយើងស្រែៗចូលចទៅមិនចង់និយាយជាមួយ ធ្លាប់ទៅ PSC ម្តងចឹងលែងចង់ទៅ។ បើទៅពេទ្យវិញ អ្នកណាឈឺផ្តឹកៗក៏ដោយ តែមើលមកបងប្អូនរាងអត់លុយ រឺអត់មានអ្នកណាទៅមើលណឹង ចេតហ្មង។ ខ្ញុំធ្លាប់ម្តងនោះ ថាអោយចំមុខហ្មងទៅ នៅពេទ្យលោកសង្ឈ។ មានពួកមាកខ្ញុំវាឈឺ គ្នាឡើងចង់សន្លប់ហើយ ត្រូវការដាក់ខ្យល់អុកស៊ីសែន និងពីនិត្យឈាម។ ប៉ុណ្ណឹងគេត្រូវការលុយ ២ម៉ឺន។ កាលនោះខ្ញុំទៅគ្នាម៉ាទ៏ព តែអត់មានអ្នកណាយកលុយតាមហោរប៉ៅទៅទេ។ ដល់មានអី គេអត់ពិនិត្រឈាមអោយទេ គេចាំលុយសិន។ ម៉ាសម្បត្តិត្រឹមលុយ២ម៉ឺនប៉ុណ្ណឹង ធ្វើមើលតែរាប់លានអីក៏រាប់ម៉ឺនដុល្លា។ ទាល់តែមានអ្នកមកផ្ទះយកលុយអោយវា។ យាប់ហ្មង។ ដល់លោកក្រោយ មានអ្នកឈឺ ទៅតែពេទ្យឯកជនទេ ព្រោះអ្នកខ្លះគេមានបងប្អូនគេធ្វើពេទ្រនៅណឹង ចឹងបានស្រួល។
បទពិសោធន៍អីចឹងខ្្ញុំក៏ធ្លាប់ជួបដែរ! ហើយជូរចត់ជាងនេះទៅទៀត..និយាយមិនចេញទេ! ហ្អេខ្ញុំមានយោបល់មួយគួរតែសហការគ្នា។ គឺជេលជួបហេតុការណ៍អីចឹងលួចថតមុខអ្នកហ្នឹងយកមកចុះការសែត រឺផ្សាយតាមអ៊ីនធឺនែត…
តិចជាប់ចោទពីបទបរិហាកេរត្តិ៏វិញទៅ