រដ្ឋាភិបាល​ខ្មែរ​ចាប់​ផ្ដើម​កាន់​កាប់​ក្រុមហ៊ុន​គ្រប់​គ្រង​ចរាចរណ៍​​អាកាស​​ចរណ៍​​របស់​​ថៃ​​នៅ​​កម្ពុជា

នៅ​ក្នុង​ខណៈ​ពេល​មានបញ្ហាក្ដៅគគុកជុំវិញការ​ចោទ​ប្រកាន់​អំពើរ​ចារកម្ម​របស់​ជន​ជាតិ​ថៃ​នៅ​កម្ពុជា​​រដ្ឋាភិបាល​​ខ្មែរ​​​បាន​ចាប់​​ផ្ដើម​​ការ​​កាន់​​កាប់​ក្រុម​ហ៊ុន​គ្រប់​គ្រងចរាចរណ៍​​​​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា​ហើយ ដែលមាន​ម្ចាស់​ជា​ជន​ជាតិ​ថៃ។

បុគ្គលិកថៃនៅក្នុងក្រុមហ៊ុននេះ​ក៏​ត្រូវ​អាជ្ញាធរ​ខ្មែរ​ហាម​មិន​ឲ្យ​ទៅ​ធ្វើការ​ផង​ដែរ​។

បុគ្គលិក​ថៃ​ម្នាក់​កំពុង​ស្ថិត​នៅ​ក្នុងការស៊ើបអង្កេត ក្រោយ​ពី​រងការ​ចោទ​ប្រកាន់​​ថា​​ បាន​យក​ព័ត៌មាន​អំពី​ជើង​ហោះហើរ​យន្ដហោះ​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្ដីថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ទៅឲ្យអ្នកការទូតថៃ។​រដ្ឋាភិបាល​ថៃ​កំពុង​តែ​រង់ចាំ​មើល​របាយការណ៍​បន្ថែម​ទៀត​ស្ដី​អំពី​ការ​កាន់​កាប់​ក្រុម
ហ៊ុន​ថៃ​នេះ ប៉ុន្ដែ​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញឲ្យឃើញថា ការ​វិវឌ្ឍ​នៃ​រឿង​រ៉ាវ​នេះ​ហាក់ដូចជាមិនត្រឹមត្រូវ​ហើយ​បាន​ហៅ​ឲ្យ​កម្ពុជា​គោរព​ទៅ​តាម​កិច្ច​ព្រម​​ព្រៀងទ្វេ​ភាគី៕

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required