រំពឹង​ទទួល​បាន​​លាភ​សំណាង​ពី​អ៊ីនធឺណិត​៨០​ម៉ឺន​ដុល្លារ ​បែរ​ជា​អស់​២​ម៉ឺន​ដុល្លារទៅ​វិញ

រាជធានី​ភ្នំពេញ៖ ជនជាតិ​នីហ្សេរីយ៉ា​ ស្បែក​ខ្មៅ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​នាំ​មក​ឆែកឆេរ​ លំនៅ​ឋាន​ផ្ទះ​ជួល​មួយ កន្លែង​ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ ទី​២១ មក​រា ដើម្បី​រុករក​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​បទល្មើស​ប្រព្រឹត្ត​សកម្មភាព​ ឆបោក និង​បញ្ហា​ក្លែងក្លាយ​ប្រាក់​ដុល្លារ​អាមេរិក​ធ្វើការ​ចាយវាយ​លើ​ទីផ្សារ​នៅ ​ប្រទេស​កម្ពុជា។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ OKEKE  OBUMNEME MICHAEL ហៅ​ លូ​ ហ្គាស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជួល​ផ្ទះ​លោក​ ម៉ម​ ប៊ុននាង អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ស្នាក់​នៅ​ជាមួយ​មិត្តភក្ដិ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដូចគ្នា។ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​លូ ហ្គាស និង បក្សពួក​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​បញ្ហា​ឆបោក​ប្រាក់​ស្ត្រី​ម្នាក់។ មន្ត្រី​ដដែល​មិន​បាន អះអាង​ជា​ផ្លូវការ​ថា បញ្ហា​ឆបោក​ប្រាក់​នោះ កើតឡើង​ដោយសារ​មូលហេតុ​យ៉ាងណា​ទេ ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា ចាំ​បន្ត​ប្រតិបត្តិការ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​សិន ព្រោះ​នៅ​បន្ត​នីតិវិធី​បង្ក្រាប​វែង​ឆ្ងាយ​ទៀត។

ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ លូ​ ហ្គាស​ ជា​តួអង្គ​មួយ​រូប​ដែល​ដើរ​តួ​ជា​អ្នកចេះ​លាង​លុយ​ដុល្លារ​ខ្មៅ ដើម្បី​ឱ្យ ចាយវាយ​បាន​នៅ​តាម​ទីផ្សារ។ ទាក់ទិន​នឹង​បញ្ហា​លុយ​ខ្មៅ​នេះ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​កាលពី​អំឡុង​រដូវ​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​ឆ្នាំ​២០០៩​កន្លង​មក មាន​ស្ត្រី​ម្នាក់​ឈ្មោះ ​កេត​ បុប្ផា​ អាយុ​៤១​ឆ្នាំ បាន​ចាញ់បោក​បក្សពួក​របស់​ឈ្មោះ​ លូ ហ្គាស អស់​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន ពេល​ស្ត្រី​ឈ្មោះ​ កេត បុប្ផា ចាញ់បោក​ពួក​ជនជាតិ​ស្បែក​ខ្មៅ​អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​គឺ​ដោយសារ​ ឈ្មោះ​ កេត បុប្ផា​ បាន​លង់​ចិត្ត​ជឿ​លើ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​តាម​រយៈ​អ៊ីនធឺណិត។  រូបភាព​នៃ​អំពើ​បោកប្រាស់​របស់​បុរស​ជនជាតិ​អង់គ្លេស​នោះ ​គឺ​ការ​ខ្ចី​លុយ​ពី​ស្ត្រី​ កេត បុប្ផា​ យក​ទៅ​ប្រើប្រាស់​ទិញ​ថ្នាំ និង​ពុម្ព​សម្រាប់​លាង​លុយ​ខ្មៅ​ដែល​បុរស អ៊ីនធឺណិត​នោះ​អះអាង​ថា ខ្លួន​មាន​ប្រាក់​ដុល្លារ​ខ្មៅ​៨០​ម៉ឺន​ដុល្លារ។ តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បុរស​ដែល​បោកប្រាស់​ ស្ត្រី​ខ្មែរ​តាម​រយៈ​អ៊ីនធឺណិត​នោះ​បាន​ និយាយ​ថា ឈ្មោះ ​កេត បុប្ផា​ គ្រាន់តែ​ចំណាយ​លុយ​មួយ​ចំនួន​ដើម្បី​រត់ការ​នាំ​យក​ទូដែក ដែល​មាន​លុយ​ខ្មៅ​៨០​ម៉ឺន​ដុល្លារ​យក​មក​ស្រុក​ខ្មែរ ហើយ​ទិញ​ថ្នាំ​លាង​លុយ​ខ្មៅ​នោះ គឺ​ចាយ​បាន​ហើយ ។ ដោយ​ភាព​ឆោតល្ងង់ និង​ចង់បាន​ប្រាក់​ខ្វះ​ការ​ពិចារណា ឈ្មោះ កេត បុប្ផា​ បាន​ចាញ់បោក​ក្រុម​អ៊ីនធឺណិត​ដែល​មានឈ្មោះ ​លូ​ ហ្គាស និង​បក្សពួក​ស្បែក​ខ្មៅ​ឯទៀត​អស់​ប្រាក់​២​ម៉ឺន​ដុល្លារ។ រឿងរ៉ាវ​នៃ​អំពើ​បោកប្រាស់​ខាងលើ​នេះ​ មាន​វែង​ឆ្ងាយ​ត​ទៅ​ទៀត ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បរិយាយ​ឲ្យ​បាន​ពិស្ដារ​ ព្រោះ​សមត្ថកិច្ច​ទុក​ពេល​ស្រាវជ្រាវ​បន្ត​ទៀត។

មាន​ការ​កត់សំគាល់​ឃើញ​ថា​ ជនជាតិ​ស្បែក​ខ្មៅ​កំពុង​អុកឡុក​ប្រជាពលរដ្ឋ​ខ្មែរ​ ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ​ ពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែ​ម្ដង។ ប្រជាពលរដ្ឋ​ខ្លះ​រត់​ម៉ូតូឌុប​ដឹក​ជនជាតិ​ស្បែក​ខ្មៅ​ដល់​គោលដៅ​ហើយ​អត់​ បាន​លុយ​ក៏​មាន។ រីឯ​អ្នកខ្លះ​ទៀត​ឮ​សូរ​តែ​ក្រុម​ស្បែក​ខ្មៅ​មក​ជួល​ផ្ទះ​ស្នាក់​នៅ គឺ​លែង​ហ៊ាន​ជួល​ឲ្យ​ហើយ​ ព្រោះ​ខ្លាច​អត់​បាន​លុយ​ឈ្នួល​ផ្ទះ។ បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ ពិសេស​នាយកដ្ឋាន​គ្រប់គ្រង​ជនបរទេស ក៏​ដូច​ជា​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ គួរ​មាន​វិធានការ​គ្រប់គ្រង​ ឲ្យ​បាន​ម៉ត់ចត់​ ដើម្បី​ក្ដាប់​ឲ្យ​បាន​ពី​សមាស ភាព​ជនបរទេស​ខិលខូច​ដែល​មក​សំងំ​លាក់​ខ្លួន​រកស៊ី​ខុសច្បាប់​បង្ក​ទុក្ខ​ លំបាក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​ស្លូតត្រង់។

បញ្ហា​មួយទៀត ការ​ជឿ​ទុក​ចិត្ដ​គ្នា​តាមរយៈ​អ៊ីនធឺណិត​ គឺ​មិនមែន​ជា​ប្រការ​ល្អ​ប៉ុន្មាន​ឡើយ។ ប្រជាពលរដ្ឋ​ខ្មែរ​យើង​គ្រប់​រូប​មុន​នឹង​សម្រេច​ចិត្ត​សេពគប់​មនុស្ស​ណា ម្នាក់​តាម​រូបភាព​ណា​ក៏​ដោយ ត្រូវ​នឹក​ឃើញ​ដល់​សុភាសិត​មួយ​ឃ្លា​ដែល​បាន​ពោល​ថា “ឈើ​កោង​វល្លិ​ព័ទ្ធ​មនុស្ស​ខ្ចាត់​ភ្លាត់​កុំ​យក​ខ្លួន​បៀត”។

Related Posts

  • No Related Post

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

7 Responses

01.22.10

និយាយពីរឿងជនជាតិស្បែកខ្មៅជួលផ្ទះអញ្ចឹង នៅ apartment ដែលខ្ញុំកំពុងជួល​ស្នាក់​​នៅសព្វថ្ងៃទើបតែមានពួកជនជាតិស្បែកខ្មៅរើចូលមកជួលនៅ គឺនៅ​ជាន់​ជាមួយខ្ញុំដែរ ។ ពួកនោះនិយាយគ្នា និង សើចលឺខ្លាំងៗណាស់ ។ ពេលជិះ​ជណ្ដើរ​យន្តជាមួយពួកនោះ​ម្ដងៗ ខ្ញុំបើកញើសជោគរាល់តែដង ។ ជួនកាលបើ​ឃើញពួក​ហ្នុង​ក្នុងជណ្ដើរយន្ត ខ្ញុំសុខ​ចិត្តចុះជណ្ដើរជើងវិញ ល្អជាង ។ មិនហ៊ានទៅក្បែរទេ បើវា​ឃើញ​យើងហៅសុទ្ធ “hi baby. how’re you” ។ លេងហៅយើង baby មើលតែ​ស្គាល់​គ្នាពីឆ្នាំណាមកអញ្ចឹង ។ អត់លេង​ជាមួយ​ពួកបងៗ​ហ្នុងទេ ។

01.22.10

នៅអាគារខ្ញុំនៅមាន​ពួក​នេះដែរ​តែ​មើល​ទៅ​ដូច​ជា​ចេះគួរ​សម​ជាមួយយើងដូចពួក​បារាំង​ដែរគឺ​គ្រាន់បើ​ជាង​ពួក​ឥស្លាម។ ប្រហែល​មក​ពី​ពួក​គេ​ជា​និស្សិត​ក៏មិន​ដឹង!? តែ​អ៊ំ​ម្នាក់​ដែល​ខ្ញុំស្គាល់​ គាត់​ថា​ពេល​ពួក​ស្បែក​ខ្មៅនេះមក នៅអាគារ​របស់កាត់​កាន់​តែ​ច្រើន​ឡើង ពួក​បារាំង​នាំគ្នា​រើផ្ទះពីទីនោះ​អស់ហើយ ពួកនោះ​ចូលចិត្ត​អាឡេអាឡូ​ធ្វើឬកដូច​ជនពាលអីចឹង។ សូម្បី​តែ​នៅ​ស្រុក​យើង ពួកខ្មៅហន្ឹង​ចង់​មក​ជួល​ផ្ទះខ្ញុំ​ តែ​មិនព្រមកក់លុយទេ ខ្ញុំមិន​ខ្ចី​ជួល​អោយ​ទេ…ខ្លាចបោកណាស់!!

ព្រោះតែល្បងស្បែកខ្មៅអស់ហ្នឹងហើយ ទើបខ្ញុំត្រូវបង្ខំចិត្តរត់ចោលអន្តេវាសិកដ្ឋាន ជាពិសេសក្រុមល្បងមកពី អេត្យូពី ហ្នឹងម៉ង…អន់ចរឹកអស់ទាស់!

01.22.10

ពួកខ្មៅណឹងភាគច្រើនអន់ចរឹក តែក៏មានអ្នកល្អដែរ។ ចំណែកពួកចាមក៏ចឹងដែរ មានអ្នកល្អដែរតើ។ តែខ្ញុំពួកណាក៏ដោយ បើមិនស្គាល់ប្រភពទេ មិនរាប់អាន មិននិយាយចូលដាច់ខាត ហេហេ។

01.22.10

ម៉េចបានដល់​ថ្នាក់រត់ចោលអន្តេវាសិកដ្ឋាន វឌ្ឍនា?

01.22.10

ត្រូវហើយ បើមិនស្កាល់កុំនិយាយចូលប្រសើរជាង។

01.22.10

ខ្ញុំនៅនេះមានពួកម៉ាកខ្មៅពីរបីនាក់ដើរតើហ តែពួកវាមើលទៅល្អណាស់ រួសរាយរាក់ទាក់យើងណាស់

Leave Your Response

* Name, Email, Comment are Required