Everyday:
សាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១០នៅក្នុងពិធីសន្និបាតបូកសរុបការងារក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងបានប្រកាសឱ្យដឹងថាក្នុងចំណោមវត្តចំនួន៨៧ទូទាំងរាជធានីភ្នំពេញមានវត្តមួយត្រូវបានចាត់ទុកថាសាងសង់ឡើងដោយខុសច្បាប់ហើយអាចប្រឈមនឹងការរំលាយចោល។ នៅក្នុងរបាយការណ៍របស់សាលារាជធានីភ្នំពេញសំរាប់ឆ្នាំ២០០៩ ដែលបានប្រ កាសឱ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ បានបញ្ជាក់ថាវត្តដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ដែលសាងសង់ឡើងដោយ ខុសច្បាប់នោះ គឺវត្តសាមគ្គីរង្ស៊ី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញហើយត្រូវបានគេដឹងថាមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅយ៉ាងច្រើនអង្គផងដែរហើយដែលមាន ព្រះចៅអធិការព្រះនាមយឿង ស៊ិនដើមកំណើត នៅកម្ពុជាក្រោម ។ លោកគួចចំរើន អភិបាលខណ្ឌមានជ័យប្រាប់កម្ពុជ៉ាថ្មីតាមទូរស័ព្ទនារសៀលថ្ងៃព្រហស្បតិ៍ថាវត្តសាមគ្គីរង្ស៊ីដែលស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នោះសាងសង់ឡើងមិនស្របតាមច្បាប់ទេ គឺសាងសង់នៅលើកម្មសិទ្ធិដីរបស់អ្នកដទៃ។ លោកបន្តថានៅពេលសាងសង់វត្តនោះមិនបានសុំច្បាប់ទៅអាជ្ញាធរ ឬក្រសួងធម្មការនោះទេគឺសាងសង់បែបអនាធិបតេយ្យ ។
Recent Comments Gravatars