វិទ្យុអូស្ត្រាលី៖ កម្ពុជាមានសេវាស្វែងរកដៃគូតាមអ៊ីនធើរណិត (Online Dating) ដោយ​ឥត​គិត​ថ្លៃ

Camb_Loversពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​សង្កេត​ឃើញ​ថា វិស័យ​ព័ត៌មាន​វិទ្យា​និង​សេវា អ៊ីនធើរណិត​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​រីក​លូត​លាស់​ទៅ​មុខ​ជា​លំដាប់។ ​ថ្វី​ត្បិត​តែ​បច្ចេក​វិទ្យា​ខ្លះមិន​ថ្មី​នៅក្នុង​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ក៏​ពិត​មែន ក៏​ប៉ុន្ដែ​ចំពោះ​កម្ពុជា​វិញ​បច្ចេកវិទ្យា​មួយ​ចំនួន​គឺ​ជា​បច្ចេកវិទ្យា​ថ្មីថ្មោង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្ពុជា​ក៏​មាន​បណ្ដាញ​សង្គម​ទាក់​ទង​គ្នា​តាម​អ៊ីនធើរណិត​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ផង​ដែរ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AngkorOne ។ ជាសមិទ្ធផល​ស្នា​ដៃ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន AngkorOne កាល​ពី​សប្ដាហ៍មុន​នេះ ក្រុមហ៊ុន​បាន​បង្កើត​ឲ្យ​មាន​សេវា​មួយ​ទៀត​ដែល​មិនគិតថ្លៃ​ហៅ​ថា សេ​វា​ស្វែង​រក​គូ​ស្រករ ដែល​ភាសា​អង់គ្លេស​ហៅថា​Online​ Dating Services។

ស្តាប់​បទសម្ភាសន៍​របស់​លោកឃុន អាឡិចនិង​វាគ្មិន​គឺលោក ព្រាប​ កុល នាយក​ប្រតិបត្ដិ​​ប្រចាំ​​កម្ពុជា​​នៃ​​ក្រុមហ៊ុន​AngkorOne, លោក ឡុង ពិសិដ្ឋ និង​កញ្ញា សុភ័ត្រ្ដា​ អ្នក​​ប្រើ​​បណ្ដាញ​ស្វែង​​រក​​ដៃ​គូ​​តាមអ៊ីនធើរណិត។

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Related Posts

Speak Your Mind

*