ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំ លេខ០០១សណនស្ដីអំពីនីតិវិធីលក្ខខណ្ឌ នៃការសុំការ ផ្ដល់ជាថ្មីឡើងវិញនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបាត់ ខូចនិងអស់សុពលភាព ដែលសេចក្ដីណែនាំនេះបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១០ សំដៅជំរុញឲ្យមានការឯកភាពក្នុងការអនុវត្តន៍នៅទូទាំងប្រទេស។
អំពីនីតិវិធីលក្ខខណ្ឌ នៃការស្នើសុំការ ផ្ដល់ជាថ្មីឡើងវិញនូវការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានបាត់ ខូច និងអស់សុពលភាពនោះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដូចខាងក្រោម៖
ទី១- ការសុំ និងការផ្ដល់ជាថ្មីឡើងវិញចំពោះករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរសាមីជន ត្រូវដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនស្នាក់នៅ អចិន្ត្រៃយ៍អំពីករណីនិងកាលៈទេសៈនៃការបាត់ និងត្រូវដាក់ពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាថ្មីឡើង វិញ។
ប៉ុស្តិ៍ត្រូវធ្វើការបញ្ជាក់លើពាក្យបណ្ដឹងនិងពាក្យសុំធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាថ្មី បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីខេត្តតាមរយៈអធិការដ្ឋាននគរបាល ក្រុង ស្រុក ខេត្ត។
ស្នងការដ្ឋាននគរបាលរាជធានីខេត្តត្រូវស្រាវជ្រាវរក ឯកសារដើម«សាលាកប័ត្រព័ត៌មាន»រួចផ្ញើជូនជាថ្មីឡើងវិញ ដោយរក្សាទុកលេខចាស់ដដែលប៉ុន្តែត្រូវដាក់លេខសម្គាល់(ទុតិយតា)នៅ ផ្នែកខាងក្រោយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី២-ការសុំ និងផ្ដល់ជាថ្មីឡើងវិញចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច ឬអស់សុពលភាពសាមីជនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច ឬអស់សុពលភាព មកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍ និងត្រូវដាក់ពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាថ្មីឡើង វិញ។
ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើកំណត់ហេតុទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច ឬអស់សុពលភាពនិងធ្វើការបញ្ជាក់លើពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជាថ្មីបញ្ជូនមកស្នងការដ្ឋានរាជធានីខេត្តតាមរយៈអធិការ នគរបាលក្រុង ស្រុក ខណ្ឌ។
ស្នងការដ្ឋានរាជធានីខេត្តត្រូវស្រាវជ្រាវរកឯកសារដើម«សាលាកប័ត្រ ព័ត៌មាន» រួចផ្ញើជូនជាថ្មីឡើងវិញដោយរក្សាទុកលេខចាស់ដដែលប៉ុន្តែត្រូវ ដាក់សញ្ញាសម្គាល់(ទុតិយតា)នៅផ្នែកខាងក្រោយអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ។
ដោយឡែក ការធ្វើជូនឡើងវិញដើម្បីប្ដូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់ សុពលភាព សាមីជនត្រូវថតរូបជាថ្មីនៅស្នងការដ្ឋានរាជធានីខេត្ត និងត្រូវដាក់លេខសម្គាល់(១) បន្ទាប់ពី លេខអត្តសញ្ញាណប័ណ្ណ ឬលេខ(២) ឬលេខ(៣) សម្រាប់ការផ្ដូរបន្តបន្ទាប់មកទៀត។ ករណីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាថ្មីឡើងវិញដូចបានណែនាំ ក្នុងចំណុចទី១ និងចំណុចទី២ ខាងលើបើសាមីជននោះផ្លាស់ប្ដូរទីលំនៅត្រូវប្ដូរអាសយដ្ឋានតាមលំនៅ ស្ថានថ្មីត្រូវដាក់សញ្ញាសម្គាល់(ទុតិយតា) នៅផ្នែកខាងលើសាលាកប័ត្រព័ត៌មានរបស់សាមីជន ក្នុងករណីដែលការធ្វើជូនថ្មីនេះ ជាករណីទី២ ឬទី៣ត្រូវដាក់សញ្ញាសម្គាល់(ទុតិយតា ២ឬ៣)។
ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនសាមីជនឡើងវិញត្រូវកំណត់រយៈពេល៣០ថ្ងៃក្រោយ បានបំពេញបែបបទតាមលក្ខខណ្ឌចប់សព្វគ្រប់។
ទី៣-សាមីជនដែលស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិជាថ្មីឡើងវិញ(ទុតិយតា)ត្រូវបង់ថ្លៃអាករ ដូចមានកំណត់ក្នុងអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។
ទី៤-មុនពេលចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលប្ដូរជាថ្មីជូនប្រជាពលរដ្ឋ ស្នងការដ្ឋានរាជធានីខេត្ត ត្រូវកត់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខសម្គាល់ចូលក្នុងសាលាកប័ត្រព័ត៌មាន។
អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ត្រូវកត់លេខអត្តសញ្ញាណប័ណ្ណនិងលេខសម្គាល់ចូលក្នុង បញ្ជីរាយនាមមនុស្សដែលមាន អាយុចាប់ពី១៥ឆ្នាំឡើងត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណ។
ប៉ុស្តិ៍នគរបាលត្រូវកត់លេខអត្តសញ្ញាណប័ណ្ណនិងលេខចូលក្នុងសៀវភៅ ស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ដើម្បីរក្សាទុកជាឯកសារក្នុងការគ្រប់គ្រង។
ទី៥-អគ្គស្នងការនគរបាលជាតិត្រូវកំណត់អំពីគំរូពាក្យបណ្ដឹង ស្ដីពីករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូកំណត់ហេតុអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលខូចឬអស់សុពលភាពនិងណែនាំអំពីនីតិវិធីបែបបទ ដើម្បីអនុវត្តសេចក្ដីណែនាំនេះ។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments