សាពូន មីដាដា និង សឿ សុធារ៉ា

theara04_03

ទីបំផុតពាក្យចចាមអារ៉ាមអំពីតារាចំរៀងសាពូន មីដាដា និងតារាសំដែងសឿ សុធារ៉ា បានក្លាយជាការពិត នៅពេលដែលតារាទាំងពីរដួងបានរៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរកាលពីថ្ងៃទី១ មីនា ឆ្នាំ២០០៩ ដោយមានការចូលរួមពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ចំណែកអ្នកសារព័ត៌មាន មិនត្រូវបានគេអនុញ្ញាតឱ្យចូលយកព័ត៌មាននោះឡើយ ។ ប៉ុន្តែបងប្រុសរបស់សាពូនមីដាដាបាននិយាយថា ថ្ងៃអាពាហ៍ពិពាហ៍របស់តារាទាំងពីរដួងនេះ គឺគ្រោងរៀបចំនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០០៩ ខាងមុខនេះ ។
សឿ សុធារ៉ា គឺជាតារាសំដែងដ៏មានទេពកោសល្យ ហើយក៏បានជាប់ចំណាត់ថ្នាក់តារាឯកទឹកភ្នែកផងដែរ ។
នាងចូលបំរើវិស័យសិល្បៈតាំងពីអាយុ១២ឆ្នាំ ដែលដំបូងឡើយនាងបានចូលរួមថតបទចំរៀងកាយវិការ និង ជាអ្នកចំរៀងប្រចាំភោជនីយដ្ឋានមួយនាទីក្រុងភ្នំពេញ។ ប៉ុន្មានឆ្នាំក្រោយមក សឿ សុធារ៉ា ក៏បានចូលរួម សំដែងថតខ្សែភាពយន្ត ហើយភាពល្បីល្បាញរបស់នាង ក៏ចាប់ផ្តើមមានពីពេលនោះមក ។
សឿ សុធារ៉ា មកដល់ឆ្នាំនេះ នាងមានអាយុ២២ឆ្នាំហើយ នាងមិនគ្រាន់តែមានឈ្មោះបោះសំលេងខាង សំដែងឬថតផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែនាងគឺជាតារាមួយដួង ដែលមានរូបសំរស់ស្រស់សោភាប្រៀប បានបុប្ផាក្រពុំមួយទង ដែលកន្លង់ផងទាំងពួងមិនអាច និងមិនទំលាក់ស្លាប ពេលដែលបានជួបនឹងសំរស់ បុប្ផាព្រោះតែអ៊ីចឹងហើយ ទើបបានជាគេល្បីថា សឿ សុធារ៉ា កន្លងមក មានបុរសស្រស់សង្ហាមិនតិចទេ ដែលមកលែបខាយបន្លែបន្លំសុំស្នេហ៍ពីនាង ដែលក្នុងនោះក៏ឮថា មានទាំងអាណិកជនខ្មែរ រួមទាំងថៅកែៗ ដែលមានឈ្មោះល្បីផងដែរ តែស្រីស្រស់ សឿ សុធារ៉ា មិនដែលប្រហែស ឬព្រលយពាក្យថាស្នេហា ជាមួយបុរសណាម្នាក់ឡើយ ។ ប៉ុន្តែគេក៏មានការចាប់អារម្មណ៍ផងដែរ ចំពោះតារាសំដែងរូបនេះ ព្រោះ តែកន្លងមកមានលេចឮនូវពាក្យចចាមអារ៉ាមបែបអាស្រូវជាបន្តបន្ទាប់ ក្នុងអំឡុងពេលដែលនាងបានបាត់មុខ មួយរយៈពីវិស័យសិល្បៈភាពយន្ត ។
ចំណែកសាពូនូ មីដាដាវិញ ក៏ជាតារាចំរៀងដ៏ល្បីល្បាញមួយរូបផងដែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ មក ដល់ពេលនេះ សាពូន មីដាដា មានអាយុ២៩ឆ្នាំ ហើយក្រៅពីអាជីពជាអ្នកចំរៀងប្រចាំផលិតកម្មហង្សមាស រស្មីហង្សមាស លោកក៏ជាប៉ូលិសមួយរូបក្នុងក្រសួងមហាផ្ទៃផងដែរ។ តារាចំរៀងរូបនេះទទួលបានសញ្ញាបត្រ វិញ្ញាបនបត្រ ភាសាបារាំងកាលពីឆ្នាំ២០០៧ និងសញ្ញាបត្រផ្នែកនិពន្ធបទភ្លេង និងមានជំនាញនិពន្ធទំនុក ច្រៀង ដែលកន្លងមកលោកបាននិពន្ធបទភ្លេង និងទំនុកច្រៀង ព្រមទាំងច្រៀងដោយខ្លួនឯងក្នុងផលិតកម្ម ហង្សមាស ហើយបទចំរៀងរបស់លោកភាគច្រើនទទួលបាននូវការគាំទ្រ ។

—————————————–

ប្រភព៖ ​http://www.kohsantepheapdaily.com.kh/khmer/theara04_03.htm

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required