ស្ថានទូត​ សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ណែនាំ​ទម្រង់​ទិដ្ឋាការ​ថ្មី ការ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ធ្វើ​តាម​អ៊ីនធឺណិត

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​២៥ កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​ អន្តោប្រវេសន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) តាម​ទម្រង់ DS-160 ដែល​ត្រូវ​បាន​បង្កើត​ថ្មី។ របៀប​ដាក់​ពាក្យ​ថ្មី​នេះ​បញ្ចូល​របៀប​ដែល​មាន​មក​ហើយ​ទាំងអស់​ក្នុង​ការ​ ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ទៅ​ក្នុង​ទម្រង់​មួយ​តាម​ ប្រព័ន្ធ​អ៊ីនធឺណិត។

ចំពោះ​ការ​ណាត់​សម្ភាសន៍​ផ្នែក​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ទាំងអស់ ចាប់​ពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១០ ទៅ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ត្រូវ​បំពេញ​ទម្រង់ DS-160 ដែល​នឹង​មាន​តាម​អ៊ីនធឺណិត​ចាប់​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១០។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ខ្លះ រួម​ទាំង​សិស្ស និស្សិត អ្នក​ធ្វើ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​អ្នក​ធ្វើ​ការងារ​សាសនា អ្នក​ការទូត និង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត ត្រូវ​តែ​ចាប់​ផ្ដើម​ប្រើ​ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​ថ្មី​ប្រភេទ DS-160 ចាប់​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១០ ទៅ។ ការ​សុំ​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​មាន​ចំនួន​កើន​ឡើង​នៅ​ ទូទាំង​ពិភពលោក ហើយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ត្រូវ​ដាក់​ឲ្យ​ប្រើ​នូវ​បច្ចេកវិទ្យា​ ថ្មីៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាព​ច្បាស់​លាស់​នៃ​ដំណើរការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះ។ ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ DS-160 ប្រើប្រាស់​អត្ថប្រយោជន៍​បច្ចេកវិទ្យា​ថ្មីៗ និង​ធ្វើ​ឲ្យ​យើង​អាច​ផ្ដល់​សេវា​ដល់​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បាន​ ប្រសើរ​ជាង​មុន។

អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នៅ​តែ​បន្ត​បំពេញ​ទម្រង់​ពាក្យ​សុំ​តាម​ អ៊ីនធឺណិត​ដដែល ដូច​ដែល​គេ​បាន​ធ្វើ​កន្លង​មក​ជា​មួយ​នឹង​ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​តាម​ ប្រព័ន្ធ​អេឡិចត្រូនិក។ តែ​ជា​មួយ​នឹង​ទម្រង់​ថ្មី អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​បញ្ចូល​រូបថត​សុំ​ទិដ្ឋាការ​មួយ​សន្លឹក​ចូល​ ក្នុង​អ៊ីនធឺណិត ហើយ​ផ្ញើ​ទម្រង់​ពាក្យ​សុំ​នោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ពេល​បំពេញ​ទម្រង់ DS-160 ចប់​ហើយ អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​ព្រីន​ទំព័រ​បញ្ជាក់ (Confirmation page) មួយ​សន្លឹក។

ទម្រង់​ពាក្យ​សុំ​ប្រភេទ DS-160 ថ្មី អាច​ជួយ​យើង​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់​បាន​ត្រឹមត្រូវ​នៅ​លើក​ ដំបូង។ ការ​ធ្វើ​ការ​ស្ទាបស្ទង់​មតិ​ស្ដី​ពី​សេវា​អតិថិជន​តាម​ស្ថានទូត​នានា​របស់​ យើង ដែល​សាក​ល្បង​ប្រើ​ទម្រង់​ពាក្យ​សុំ​ប្រភេទ DS-160 បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដាក់​ពាក្យ​សុំ​មាន​ការ​ពេញ​ចិត្ត​ច្រើន​ជា​មួយ​នឹង​ទម្រង់​ថ្មី DS-160 ជាង​ទម្រង់​ចាស់​ដែល​វា​ត្រូវ​ចូល​ជំនួស។ ដោយសារ​ទម្រង់​នេះ​ជា​ទម្រង់​តាម​អ៊ីនធឺណិត គេ​អាច​កែលំអ និង​កែប្រែ​បាន​តាម​ការ​ចាំបាច់។ ក្នុង​ពេល​អនាគត​គេ​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​ពាក្យ​សុំ​របស់​អ្នក​ដាក់​ មុន​ពេល​អ្នក​ដាក់​ពាក្យ​នោះ​ចូល​មក​ធ្វើ​សម្ភាសន៍ ដែល​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​យឺតយ៉ាវ​ក្នុង​ដំណើរការ​ត្រួត​ពិនិត្យ​បាន​ យ៉ាង​ច្រើន។

ការ​បង់​លុយ និង​ដំណើរការ​កំណត់​ពេល​វេលា​សម្រាប់​អ្នក​ដាក់​ពាក្យ​សុំ​មិន​មាន​ការ​ ប្រែប្រួល​អ្វី​ទេ។ ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទម្រង់​ថ្មី​នេះ សូម​បើក​មើល​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន http://combodia.usembassy.gov

ដកស្រង់ពី៖ វិបផតថល​ស្តី​អំពី​ស្ត្រី

Related Posts

Speak Your Mind

*