អ្នកស្រី ដួង សារីទទួលរង្វាន់ពីអ្នកស្រីខារ៉ូរ៉ុកលី
នារីខ្មែរពីរនាក់នៅរាជធានីភ្នំពេញក្នុងចំណោមបេក្ខនារី៤៥នាក់មក ពីខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ដែលមានស្នាដៃសិល្បៈគំនូរល្អឆ្នើមត្រូវបានជាប់ចំណាត់ថ្នាក់ ជ័យលាភីលេខ១ និងលេខ២ និងបានទទួលរង្វាន់ថវិកា៤០០ទៅ៨០០ដុល្លារ ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី ខារ៉ូរ៉ុកលី។ ពិធីប្រកាសលទ្ធផលជ័យលាភីនេះប្រារព្ធធ្វើនៅហាងកាហ្វេចាវានិង ហ្គាឡឺរី (Java & Gallery) កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០។
ជ័យលាភីសិល្បៈនេះលេខ១បានទៅអ្នកស្រី ដួង សារី មានទីលំនៅរាជធានីភ្នំពេញ និងអមដោយថវិកា៨០០ដុល្លារអាមេរិកដែលអ្នកស្រីបានគូរគំនូរអំពីនារីដកព្រលិត
និងលេខ២ បានទៅកញ្ញា ទ្រីសុផល អាសយដ្ឋាននៅខេត្តសៀមរាប អមដោយថវិកា៤០០ដុល្លារ។ ឯបេក្ខនារីចំនួន១០នាក់ទៀតបានទទួលវិញ្ញាបនបត្រកិត្តិយស។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments