វ៉ឺនសៃ តំបន់​អភិរក្សទោច​ថ្ពាល់​លឿង​ដ៏​កំរនៅ​កម្ពុជា

ទោច​ថ្ពាល់​លឿង​ជាទោច​ដែល​ជិត​ផុត​ពូជ​ហើយ​នៅ​ពិភពលោក។ ទោច​ថ្ពាល់​លឿងត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជីក្រហមរបស់​អង្គការ IUCN។ ប៉ុន្តែ​ទោច​ថ្ពាល់​លឿងកំពុង​តែ​មាន​វត្តមាន​យ៉ាង​ច្រើន​នៅ​លើទឹកដី​នៃ​ប្រទេស​កម្ពុជា​យើង​ ពិសេសគឺ​នៅតំបន់​អភិរក្សវ៉ឺនសៃ ដែលជាតំបន់​អភិរក្សដោយ​អង្គការ​អន្តរជាតិ CI។

អង្គការអភិរក្សអន្តរជាតិដែល​ឧបត្ថម្ភដោយសហរដ្ឋអាមេរិច បាន​ធ្វើការ​អភិរក្ស​នៅវ៉ឺនសៃ​តាំង​ពី​ចុងឆ្នាំ ២០០៦​មក​ម៉្លេះ។ តំបន់​អភិរក្សវ៉ឺនសៃ មិន​ទាន់​មាន​សេចក្តី​ប្រកាស​ រឺ ព្រះ​រាជក្រឹត្រអ្វី​នៅ​ឡើយទេ។ តំបន់​នេះ គ្របដណ្តប់​ដោយ​ផ្ទៃ​ដីជាង ៥៦០០០ ហិចតា មាន​ទី​តាំង​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ ស្ថិត​នៅ​ក្នុង​ខេត្ត​២ គឺ​ស្រុក​វ៉ឺ​សៃ ខេត្ត​រតនគីរី និង ស្រុកសៀមប៉ាង​ក្នុង​ខេត្ត​ស្ទឹង​ត្រែងគឺស្ថិត​ក្នុង​ឧទ្យាន​ជាតិវីរជ័យ។ តំបន់​នេះ​ជា​តំបន់ដែល​ទោច​ថ្ពាល់​លឿង​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។

Related Posts

Speak Your Mind

*