យោងតាមសារព័ត៌មានAP បានអោយដឹងថា ទាហានកម្ពុជាបានសម្លាប់ទាហានថៃម្នាក់ក្នុងជំលោះប្រដាប់អាវុធនៅព្រំដែនខ្មែរថៃ នាស្រុកវាលវែង ខេត្តពោធិសាត់។
លោយ ឃុយ សុខា អភិបាលខេត្តពោធិសាត់បានអោយដឹងថា ទាហានរបស់ប្រទេសទាំងពីរបានបាញ់តបតគ្នារយៈពេល១៥នាទីកាលពីល្ងាចថ្ងៃសុក្រនៅម៉ោង១០យប់ បន្ទាប់ពីទាហានថៃ២០នាក់បានឆ្លងចូលទឹកដីកម្ពុជា ហើយបដិសេធមិនព្រមចាកចេញ នៅពេលពើបប្រទះនឹងទាហានកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាតិ បានប្រាប់អោយដឹងថា ទាហានថៃម្នាក់បានស្លាប់ ដោយទាហានកម្ពុជាបានប្រើប្រាស់អាវុធ AK-47 និង B-40 ។ គាត់បានប្រាប់អោយដឹងទៀតថា សពទាហានថៃដែលបានស្លាប់ក្នុងការប្រយុទ្ធនោះត្រូវបានប្រគល់ទៅអោយអជ្ញាធរថៃរួចរាល់ហើយកាលពីព្រឹកថ្ងៃសៅរ៍បន្ទាប់ពីចរចារគ្នារួចមក។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments