សយ សុភាព៖ ខ្មែរ​នៅ​អាមេរិច​ភាគ​ច្រើន​គាំ​ទ្រ​នយោបាយ​សម្តេច​តេជោ

លោក​សយ សុភាព ដែល​ជា​ទូទៅ​ពេល​ចុះ​ទៅយក​ព័ត៌មាន​ម្ដង​ៗ បង្ហាញ​ឫកពា​បែបប្លែកៗ បន្ទាប់​ពី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិច​នា​ពេល​ប៉ុន្មានថ្ងៃ​កន្លង​នេះ​មក​បាន​អោយ​ដឹង​ថា ខ្មែរ​នៅ​អាមេរិច​ភាគ​ច្រើន​គាំ​ទ្រ​នយោបាយ​សម្តេច​តេជោ។

គាត់បាន​អោយ​ដឹង​ថា អ្នក​អាមេរិច​ពីមុន​ ភាគ​ច្រើន​ គាំទ្រគណបក្សសមរង្ស៊ី និង សិទ្ធិមនុស្ស ឥលូវនេះ​ងាក​មក​គាំទ្រគណបក្ស​ប្រជាជន​វិញ​។ ការ​គាំទ្រ​ទាំង​នោះ​បាន​មក​ពី​សេចក្តី​ទុក​ចិត្ត​របស់​ពួក​គេ​ទៅលើ​សម្តេច​តេជោ​ក្នុងការរក្សា​ស្ថានភាព​ស្រុក​ទេស​នា​ពេល​បច្ចុប្បន្ន និង​ការការពារ​ប្រាសាទ​ព្រះវិហារ។

ទោះ​ជា​យ៉ាងណា​ក្ដី លោក​សយសុភាព​មិន​បាន​បញ្ជាក់​អោយ​ដឹង​ថា​តួលេខ​របស់​គាត់​ផ្អែក​លើ​មូលដ្ឋាន​អ្វី​នោះ​ទេ ហើយ​ថា​តើមាន​ខ្មែរ​ប៉ុន្មាន​ភាគ​រយ​ដែល​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​នោះ។ គាត់នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ២២ មករា​២០១០។

Source: ដើម​អម្ពិល, 19.01.2010

Related Posts

  • No Related Post

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

4 Responses

01.19.10

នឹងហើយខ្ញុំក៍ចូលរួមគាំទ្រម្នាក់ដែរ :D

01.19.10

​នយោបាយ​សម្តេច​តេជោម៉េច​នឹង​អាច​មើល​រំលង​បាន! ;-)

ឆ្នាំ ២០១៣​ ខាងមុខ គួរ​តែ​ផ្តល់​សិទ្ធ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរីក​ចូលរួម​បោះឆ្នោត​ផង ។

01.19.10

Right!

Leave Your Response

* Name, Email, Comment are Required