សូរ្យគ្រាសរាងចិញ្ចៀនបានកើតឡើងនាថ្ងៃសុក្រនេះនៅប្រទេសអាព្រិចកណ្ដាល (Republic of Centralafrica) មុននឹងបន្តដំនើរទៅមហាសមុទ្រឥណ្ឌានិងចិន។ នេះជាសូរ្យគ្រាសរាងចិញ្ចៀនដែលយូរបំផុតប្រចាំសហស្សវត្សរ៍នេះ។
សូរ្យគ្រាសបានចាប់ផ្ដើមនៅម៉ោង5 និង 14នាទី ម៉ោងសកល នៅភាគខាងលិចសាធារណរដ្ឋអាព្រិចកណ្តាល និងភាគអគ្នេយ៍នៃប្រទេសឆាត (Tchad) ។ ស្រមោលព្រះចន្ទបន្ទាប់មកទៀតបានឆ្លងកាត់ប្រទេសកុងកូ, អួរកង់ដា, កេនយ៉ា និងភាគខាងត្បូងបំផុតនៃប្រទេសសូម៉ាលី។
ព្រះអាទិត្យឋិតនៅជិតផែនដីបំផុតក្នុងខែមករា ហើយព្រះចន្ទឋិតនៅឆ្ងាយបំផុត ដែលជាហេតុធ្វើអោយវាមានទំហំតូចដើម្បីបាំងព្រះអាទិត្យអោយជិតទាំងស្រុង។ នៅពេលនោះកងដែលកើតពីពន្លឺព្រះអាទិត្យបាំងដោយព្រះចន្ទបានលេចឡើងនៅជុំវិញព្រះចន្ទ ដែលគេហៅបាតុភូទនេះថា សូរ្យគ្រាសរាងចិញ្ចៀន (Fr:éclipse annulaire, En:annular eclipse)
ស្រមោលលោកខែនឹងបន្តដំនើរក្នុងសមុទ្រឥណ្ឌា ដែលសូរ្យគ្រាសមានរយៈពេលយូរបំផុត 11 នាទី និង 8 វិនាទី។
វ៉ិបសាយរបស់ណាសា បានអោយដឹងថា សូរ្យគ្រាសរយៈពេលយូរបែបនេះ ទាល់តែមួយពាន់ឆ្នាំទៀតបានមានម្ដងទៀត (23 ធ្នូ 3043) ។
សូរ្យគ្រាសនេះនឹងបន្តទៅ ភាគខាងត្បូងប្រទេសឥណ្ឌា និងភាគខាងជើងប្រទេសស្រីលង្ការ នៅម៉ោង7 និង51នាទី ម៉ោងសកល បន្ទាប់មកទៅដល់ប្រទេសភូមា និងជាចុងក្រោយទៅដល់ប្រទេសចិននៅម៉ោង 8 និង 41នាទី ម៉ោងសកល។
សូរ្យគ្រាសពេញ ត្រូវគេប្រមាណទុកមុនថានឹងកើតឡើងនៅថ្ងៃ១១ កក្កដាក្រោយ ដែលកើតឡើងនៅចំពីលើមហាសមុទ្រប៉ាស៊ីភិចខាងត្បូង។
សូរ្យគ្រាសរាងចិញ្ចៀននៅប្រទេសអេស្ប៉ាញ ឆ្នាំ២០០៥



Recent Comments Gravatars