(13 វិច្ឆិកា 2009 ) យោងតាមវ៉ិបសាយ contactmusic.com បានអោយដឹងថា អ្នកជំនាញខាងអេស៊ីបបុរាណ ឈ្មោះ Zahi Hawass ដែលជាប្រធានអ្នកសិក្សាស្រាវជ្រាវអំពីវប្បធម៌អេស៊ីបបុរាណ បានរិះគន់ថា Beyonce Knowles ជាមនុស្សភ្លើគ្មានចំនាប់អារម្មណ៍ និងគ្មានចំនេះដឹងអំពីអេស៊ីបបុរាណ។
គាត់បាននិយាយថា “ខ្ញុំបានបង្ហាញSphinx ដល់នាង និងផ្តល់សៀវភៅមួយក្បាលស្តីពីស្តេច Tutankhamen។ នាងជាមនុស្សល្ងង់ ហើយគ្មានយល់អ្វីសោះហើយនាងមិនចង់យល់ទាល់តែសោះ… នាងមកទីនេះដើម្បីតែថតរូបតែប៉ុណ្ណឹង”
