Elton John ថាព្រះយេស៊ូ​ជា ហ្គេយ

តារាចំរៀង​ប៉ុប ហើយ​ជាហ្គេយ បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​ Parade កាល​ពី​ថ្ងៃសុក្រទី១៩ កុម្ភៈ នេះថា ព្រះយេស៊ូគ្រីស​ជា ហ្គេយ។

លោកចន បាន​និយាយថា “ខ្ញុំ​គិត​ថា យេស៊ូ​ជាក្ដីមេត្តាករុណា ជាហ្គេយ​ដែលមាន​​បញ្ញា​លើស​គេ ដែល​យល់​បញ្ហា​របស់​មនុស្ស។ នៅលើ​ឈើឆ្កាង ព្រះអង្គ​បាន​អភ័យ​ទោសអ្នក​ដែល​បាន​ឆ្កាង​ព្រះ​អង្គ។ យេស៊ូ​ ចង់​អោយ​យើង​ចេះ​ស្រលាញ់ និងចេះ​អភ័យ​ទោស។ ខ្ញុំ​មិន​ដឹង​ថា ហេតុអ្វីក៏មនុស្សឃោរឃៅ​បែបនេះ​ទេ។ ធ្វើ​ខ្លួន​ជា​ស្រីស្រលាញ់​ភេទ​ដូចគ្នា​នៅ​មជ្ឃឹមបូព៌ា គឺ​ដូច​យក​ខ្លួន​ទៅ​ងាប់​អញ្ចឹង”។

លោក Bill Donohue ប្រធាន​របស់ក្រុមអ្នក​កាន់សាសនាកាតូលិច​នៅ​អាមេរិច Catholic League បាន​និយាយ​ថ្កោលទោស​មតិ​របស់​ចន​ថា “ព្រះយេស៊ូ​ប្រកប​ដោយមេត្តាករុណា​មែន ប៉ុន្តែ​ការ​ដែល​និយាយ​ថា​ព្រះ​អង្គ​ជា​បុគ្គល​ប្រកប​ដោយ​បញ្ញា​លើស​គេ គឺ​ប្រៀបដូច​ជា​ប្រៀបធៀប​កូន​របស់​ព្រះ​ទៅ​នឹង​អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​មួយ​តាម​ទូរទស្សន៍អញ្ចឹង។ អាក្រក់ជាងនេះ​ទៅ​ទៀត ចាត់​ទុក​ព្រះយេស៊ូ​ថាជាបុគ្គល​អូម៉ូសិច (សមលិង្គកាម) គឺ​ដូច​ជា​ចាត់​ទុក​ថា​ព្រះ​អង្គ​មាន​បញ្ហា​ផ្លូវ​ភេទ​ដែរ។ ប៉ុន្តែ​តើ​យើង​រំពឹង​អ្វី​​ផ្សេង​ទៀតពី​មនុស្ស​ម្នាក់​ដែលកាល​ពីមុន​បាន​និយាយ​ថា -តាមទស្សនៈ​របស់​ខ្ញុំ​ ខ្ញុំ​ចង់​បំបាត់​សាសនា​ចោល​ទាំង​អស់-”។

កាល​ពី​ឆ្នាំ២០០៦ លោក​Elton John បាន​និយាយ​ក្នុង​បទសម្ភាសន៍ជាមួយ កាសែត Observer ថា

“ខ្ញុំ​គិត​ថា សាសនា​តែងតែ​បង្កើត​អោយ​មាន​ការ​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ហ្គេយ។ សាសនា​ជំរុញអោយ​មាន​ការស្អប់​ខ្ពើម​ប្រឆាំង​នឹង​ហ្គេយ។ តែ​ខ្ញុំ​ស្គាល់​មនុស្ស​ជា​ច្រើន​ដែល​ជា​ហ្គេយ​ហើយ​ស្រលាញ់​សាសនា​របស់​គេ។ តាមទស្សនៈ​របស់​ខ្ញុំ​ ខ្ញុំ​ចង់​បំបាត់សាសនា​ចោល​ទាំង​អស់។ អង្គការសាសនា​មើល​ទៅ​មិន​អាច​ធ្វើ​អ្វី​កើត​នោះ​ទេ។ គឺ​បាន​តែ​នាំ​មនុស្ស​អោយ​ក្លាយ​ជាកូន​ទន្សាយ​គួរ​អោយ​ស្អប់​និង​គ្មាន​មេត្តាធម៌”។

Source:
- Jesus was ‘gay:’ Elton John, AFP

Related Posts

Speak Your Mind

*